
នៅថ្ងៃពុធ (១៩ កក្កដា)នេះ ក្រសួងការបរទេសរបស់ប្រទេសចិនបានជំរុញឱ្យមាន "ការសន្ទនាប្រកបដោយអត្ថន័យ" បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទិកពីរគ្រាប់ចូលទៅក្នុងសមុទ្រមួយថ្ងៃមុននេះ។
យោធារបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានបញ្ជាក់ពីការបាញ់បង្ហោះនៅព្រឹកថ្ងៃពុធ (១៩ កក្កដា)នេះ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីនាវាមុជទឹកមីស៊ីលបាលិស្ទិករបស់សហរដ្ឋអាមេរិកបានទៅដល់កំពង់ផែកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេល ៤ទសវត្សរ៍។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយថា ស្ថានការណ៍តានតឹងនៅលើឧបទ្វីបនេះកំពុងមានការព្រួយបារម្ភ ហើយថាប្រទេសចិនសង្ឃឹមថា "ភាគីពាក់ព័ន្ធនឹងបន្តក្នុងទិសដៅនៃដំណោះស្រាយនយោបាយ"។
ការបាញ់បង្ហោះនេះធ្វើឡើងជិតមួយសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងស៊ីលបាលិស្ទិកអន្តរទ្វីប Hwasong-18 ចុងក្រោយរបស់ខ្លួន ជាការបាញ់បង្ហោះដែលទីក្រុងព្យុងយ៉ាងបាននិយាយថា ជាការព្រមានដល់សហរដ្ឋអាមេរិក និងសត្រូវដទៃទៀត៕