
កម្មវិធីស្បៀងអាហារពិភពលោក (WFP) នឹងមិនអាចផ្តល់ស្បៀងអាហារដល់ប្រជាជនហៃទី ១០០.000នាក់ ក្នុងខែនេះទេ ដោយសារទីភ្នាក់ងារអង្គការសហប្រជាជាតិមានមូលនិធិ មិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការមនុស្សធម៌ដែលកំពុងកើនឡើងនៅក្នុងប្រទេសការ៉ាអ៊ីបដែលញាំញីដោយបញ្ហានេះ។
WFP បានប្រកាសកាលពីថ្ងៃចន្ទថា ប្រជាជនហៃទីដែលកំពុងប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនឹងត្រូវស៊ូទ្រាំនឹងអវត្តមាននៃអាហារសំខាន់ៗនិងជំនួយហិរញ្ញវត្ថុ ចំពេលមានវិបត្តិស្រេកឃ្លានដ៏អាក្រក់បំផុតដែលប្រទេសនេះធ្លាប់បានឃើញ។
ការកើនឡើងអតិផរណាអាហារនៅក្នុងប្រទេសហៃទី មានន័យថា តម្លៃនៃការផ្តល់អាហារដល់មនុស្សម្នាក់ៗ បានកើនឡើង ខណៈដែលចំនួនអ្នកដែលត្រូវការជំនួយក៏កើនឡើងផងដែរ ដែលជំរុញឱ្យតម្លៃនៃការផ្តល់ជំនួយ WFP កើនឡើង។ ក្នុងពេលជាមួយគ្នានេះ ម្ចាស់ជំនួយរបស់កម្មវិធី បានកាត់បន្ថយមូលនិធិដែលមានន័យថា មនុស្សជាច្រើនដែលត្រូវការជំនួយយ៉ាងខ្លាំង នឹងមិនទទួលបានវាទេ។