កីឡាករប្រណាំងកង់ដាណឹម៉ាក Jonas Vingegaard កាន់តែកៀកក្នុងការការពារតំណែងជើងឯកប្រណាំងកង់ Tour de France ហើយ បន្ទាប់ពីពន្លាតការនាំមុខក្នុងតារាងរួមដល់ទៅជាង ៧ នាទី។
កីឡាកររបស់ក្រុម Jumbo-Visma រូបនេះធ្វើបានយ៉ាងល្អនៅចំណុចឡើងភ្នំចុងក្រោយ នៃដំណាក់កាល ផ្ទុយពីគូប្រជែងកីឡាករស្លូវេនី Tadej Pogacar ដែលមានបញ្ហា។

ដំណាក់កាលទី ១៧ ដែលមានចំងាយផ្លូវ ១៦៦ គីឡូម៉ែត្រ កីឡាករអូទ្រីស Felix Gall របស់ក្រុម Citroen ទេ ដែលមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ៤៩ នាទី ៨ វិនាទី តាមពីក្រោយដោយកីឡាករអង់គ្លេស Simon Yates ៣៤ វិនាទី និងលេខ ៣ កីឡាករអេស្ប៉ាញ Pello Bilbao ខណៈលេខ ៤ គឺ Jonas Vingegaard។
ក្រោយ ១៧ ដំណាក់កាលនេះ Jonas Vingegaard បានពន្លាតការនាំមុខក្នុងតារាងរួមពីលើ Tadej Pogacar ដល់ទៅ ៧ នាទី ៣៥ វិនាទី និងដាច់អ្នកលេខ ៣ Adam Yates ជាង ១០ វិនាទីទៀតខណៈការប្រកួតនៅសល់ត្រឹម ៤ ដំណាក់កាលទៀតប៉ុណ្ណោះនឹងបញ្ចប់។
សម្រាប់ដំណាក់កាលទី ១៨ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៨៥ គីឡូម៉ែត្រ៕ អត្ថបទ៖ នាង សុភាវុធ
