ក្លិបបាល់ទាត់អាមេរិក Inter Miami នឹងនាំយកខ្សែការពារ Barcelona មួយរូបទៀត គឺខ្សែការពារឆ្វេងអេស្ប៉ាញ Jordi Alba មករួមក្លិបជាមួយ Lionel Messi និង Busquet នេះបើតាមការលើកឡើងរបស់ប្រធានក្លិបលោក Jorge Mas។
លោក Jorge Mas បាននិយាយថា កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានចុះហត្ថលេខារួចរាល់ជាមួយ Inter Miami ហើយក៏នឹងបង្ហាញខ្លួននៅពេលប្រកួតជាមួយ Atlanta នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

Jordi Alba ដែលបានចាកចេញពី Barcelona ក្រោយចប់រដូវកាលមុន បានចំណាយពេល ១០ ឆ្នាំជាមួយក្លិបយក្សអេស្ប៉ាញ ដែលរួមមានការបង្ហាញខ្លួនសរុប ៤៥៩ ប្រកួតរកបាន ២៧ គ្រាប់ឈ្នះពាន La Liga ៦ លើក និង UEFA Champions League នៅឆ្នាំ ២០១៥។
Jordi Alba នឹងចូលរួមជាមួយមិត្តចាស់នៅ Barcelona ទាំងពីរនាក់គឺ Messi និង Busquet ដែលអ្នកទាំងពីរសុទ្ធតែបានចុះហត្ថលេខាលេងឱ្យ Inter Miami ដល់ឆ្នាំ ២០២៥៕ អត្ថបទ៖នាង សុភាវុធ
