អេស្ប៉ាញ៖ រយៈពេលប៉ុន្មានសប្ដាហ៍ក្រោយការលើកឡើងថា នឹងមានការផ្អាកតំបន់បញ្ចេញឧស្ម័ន(LEZ)កម្រិតតិច រដ្ឋាភិបាលចម្រុះស្ដាំនិយមថ្មី នៅក្នុងទីក្រុងវ៉ាឡាដូលីដ (Valladolid)របស់ប្រទេសអេស្ប៉ាញកំពុងអំពាវនាវដល់ពលរដ្ឋឲ្យបញ្ឈប់ការប្រើរថយន្តផ្ទាល់ខ្លួន ដោយសារកម្រិតនៃការបំពុលស្រទាប់អូហ្ស៊ូន ឡើងខ្ពស់។
ការិយាល័យអភិបាលក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្យល់ក្តៅពីរលកកម្ដៅដែលប៉ះពាល់ដល់ទ្វីបអឺរ៉ុបភាគខាងត្បូងបានបណ្តាលឲ្យកម្រិតអូហ្សូនក្នុងបរិយាកាសហក់ឡើងលើសពីការអំពាវនាវឲ្យប្រើរថយន្តតិចតួចរយៈពេលបីថ្ងៃជាប់គ្នាកាលពីថ្ងៃអង្គារ។
ការិយាល័យខាងលើបានបន្ថែមថា ផ្សែងបញ្ចេញជាតិពុលពីរថយន្ត ដែលរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតអូហ្សូនក្នុងបរិយាកាស វាជារឿងសំខាន់ដែលការប្រើប្រាស់យានយន្តចំហេះសម្រាប់ការដឹកជញ្ជូនឯកជនត្រូវបានកាត់បន្ថយតាមដែលអាចធ្វើទៅបាន ដើម្បីកុំឲ្យមានវិធានការរឹតត្បិតបន្ថែមទៀត។
ប្រទេសអេស្ប៉ាញ ដូចជាផ្នែកជាច្រើននៃពិភពលោកកំពុងទប់ទល់នឹងរលកកម្ដៅដែលបានឃើញទីក្រុង និងតំបន់មួយចំនួន បំបែកកំណត់ត្រាសីតុណ្ហភាពអតិបរមាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕

