អ៊ុយក្រែន៖ កសិករជាច្រើនដែលធ្វើការលើដីដ៏មានជីជាតិ ដែលមានសារសំខាន់ជាយូរមកហើយចំពោះសេដ្ឋកិច្ចរបស់ខ្លួន មានការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចរបស់ខ្លួនដែលខាតបង់ចំពោះជីវភាពរស់នៅរបស់ពួកគេ បន្ទាប់ពីរុស្ស៊ីនៅសប្តាហ៍នេះ បានបោះបង់ចោលកិច្ចព្រមព្រៀងអំឡុងពេលសង្គ្រាម ដែលអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ។ សម្រាប់លោក Kees Huizinga ដែលបានផ្លាស់លំនៅពីប្រទេសកំណើត ហូឡង់របស់លោក ទៅកាន់កសិដ្ឋាននៅប្រទេសអ៊ុយក្រែនភាគកណ្តាល ក្នុងឆ្នាំ២០០៣ ដែលការបដិសេធរបស់ទីក្រុងមូស្គូក្នុងបន្ថែមពេលកិច្ចព្រមព្រៀង បានធ្វើឲ្យហិរញ្ញវត្ថុរបស់លោកជួបការលំបាករួចទៅហើយដោយសារតែការវាយលុករបស់រុស្ស៊ីកាលពីឆ្នាំមុន ដែលបានបង្ហាញពីមហន្តរាយ។

លោកបាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រ នៅកសិដ្ឋានលើផ្ទៃដី១៥.០០០ ហិចតានៅក្នុងភូមិមួយ នៃតំបន់ Cherkasy ប្រទេសអ៊ុយក្រែនភាគកណ្តាលថាយើងមានទុនបម្រុងមួយចំនួន ដែលយើងអាចរស់រានរយៈពេល១ខែ ប៉ុន្តែប្រសិនបើយើងមិនអាចលក់បាន វានឹងជាមហន្តរាយមួយ។ អ៊ុយក្រែនគឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិ ប្រេងផ្កាឈូករ័ត្នធំមួយរួមទាំងទៅកាន់ប្រទេសនៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ា។ កិច្ចព្រមព្រៀងត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសទួរគី កាលពីខែកក្កដា ឆ្នាំ២០២២ ដែលត្រូវបានរៀបចំដើម្បីផ្តល់លទ្ធភាពដល់អ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅទោះបីជាមានការបិទផ្លូវរបស់រុស្ស៊ីក៏ដោយ និងដើម្បីទប់ទល់វិបត្តិស្បៀងអាហារសកល។
ការនាំចេញផ្នែកសកិកម្ម មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសអ៊ុយក្រែន ដែលបង្កើតឡើងប្រមាណ១២ភាគរយនៃផលិតផលសរុបក្នុងស្រុក មុនពេលការវាយលុករបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២ និងប្រមាណ៦០ភាគរយនៃការនាំចេញទាំងអស់៕
