ត្រាំ មិនទទួលបានការកាត់ក្ដីថ្មី ជុំវិញករណីបំពានផ្លូវភេទលើអ្នកនិពន្ធ E. Jean Carroll

2023/07/20 06:28:17 pm        115

អាមេរិក៖ ចៅក្រមសហព័ន្ធ កាលពីថ្ងៃពុធ (ទី២០ ខែកក្កដា) បានច្រានចោលសំណើរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលចង់ឲ្យមានការកាត់ក្តីថ្មី បន្ទាប់ពីគណៈវិនិច្ឆ័យបានប្រកាសថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ត្រូវទទួលខុសត្រូវ ចំពោះបទល្មើសបំពានផ្លូវភេទ និងបង្ខូចកេរ្តិ៍ឈ្មោះអ្នកនិពន្ធ លោកស្រី E. Jean Carroll ហើយបានផ្ដល់សំណង ៥លានដុល្លារដល់ជនរងគ្រោះ។

នៅក្នុងឯកសារវិនិឆ្ឆ័យដែលមានកម្រាស់ ៥៩ទំព័រ ចៅក្រមសហព័ន្ធសហអាមេរិក លោក Lewis Kaplan នៅសង្កាត់ Manhattan ក៏បានច្រានចោលការតវ៉ារបស់លោក ត្រាំ (Trump) ចំពោះការសុំបន្ថយសំណងឲ្យតិចជាង ១លានដុល្លារ។ លោក Kaplan បាននិយាយថា សាលក្រមស្ថាពរនៅថ្ងៃទី៩ ខែឧសភា គឺ «ស្ទើរតែទាំងស្រុងសម្រេចឲ្យលោកស្រី Carroll ឈ្នះ» ហើយការសម្រេចនោះ ក៏មិនមែនជា «លទ្ធផលខុសឆ្គងធ្ងន់ធ្ងរ» និងក៏មិនមែន«ការភ័ន្តច្រឡំផ្នែកយុត្តិធម៌» នោះដែរ។

លោក ត្រាំ (Trump) ដែលកំពុងស្វះស្វែងរកតំណែងប្រធានាធិបតីម្តងទៀត បានប្តឹងឧទ្ធរណ៍ ចំពោះការសម្រេចនោះ ដោយបន្ថែមការប្ដឹងនេះលើបណ្តឹងឧទ្ធរណ៍ពីមុនរបស់លោក ចំពោះសាលក្រមរបស់គណៈវិនិច្ឆ័យ។ ពាក់ព័ន្ធនឹងការច្រានចោលនេះ មេធាវីរបស់លោក ត្រាំ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។

លោកស្រី Carroll វ័យ ៧៩ឆ្នាំ បានចោទប្រកាន់លោក ត្រាំ វ័យ ៧៧ឆ្នាំ ពីបទរំលោភលោកស្រី នៅក្នុងបន្ទប់សំលៀកបំពាក់ ក្នុងហាងលក់ទំនិញ នៅសង្កាត់ Manhattan នាពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ និងពីបទបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី នៅក្នុងការបង្ហោះសារតាមបណ្ដាញសង្គម កាលពីខែតុលា ឆ្នាំ២០២២ នៅពេលដែលលោក ត្រាំ បានដាក់ឈ្មោះរឿងរ៉ាវនេះថា ជា «ការបោកប្រាស់ និងកុហក» ហើយបាននិយាយថា លោកស្រី Carroll មិនមែនជាប្រភេទមនុស្សស្រី ដែលស្ថិតក្នុងអារម្មណ៍របស់លោកនោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm