សាលារៀនជាង១ម៉ឺន និងវត្តអារាមជាង១ពាន់កន្លែង បានត្រៀមសម្រាប់ការបោះឆ្នោតខាងមុខនេះ

2023/07/20 07:16:42 pm        159

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គ.ជ.ប បានត្រៀមសាលារៀនជាង ១ម៉ឺន និងវត្តអារាមជាង១ពាន់កន្លែង សម្រាប់ជាការិយាល័យបោះឆ្នោត។

គិតត្រឹមថ្ងៃទី២០ ខែកក្កដានេះ ​នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ​ ការបោះឆ្នោតជ្រើសរើសតំណាង​រាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ​កក្កដាខាងមុខ។

ឯកឧត្តម ហង្ស ពុទ្ធា ថ្លែងថា​ យោងតាមចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង ៩លាន៧សែន​នាក់ គ.ជ.ប ​បានរៀបចំទីតាំងការិយាល័យ​នៅទូទាំងប្រទេសជាង ​២ម៉ឺនការិយាល័យ ដោយ​ប្រើប្រាស់​គ្រឹះស្ថានសិក្សារដ្ឋ វត្តអារាម​ តាមតម្រាយផ្លូវ​ និង​ទីសាធារណៈមួយចំនួនផ្អែកលើ​ភូមិ​សាស្ដ្រ​នីមួយៗ ​ដោយក្នុងចំណោមមណ្ឌលបោះឆ្នោតទូទាំង ​២៥ រាជធានី-ខេត្តមានគ្រឹះស្ថានសិក្សា​រដ្ឋចំនួនជាង១ម៉ឺន៦ពាន់ទីតាំង និងវត្តអារាមជាង១ពាន់វត្តសម្រាប់ធ្វើជាការិយាល័យបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ កក្កដានេះ។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដើម្បីបង្ការការរំខានដោយយថាហេតុនៃ​បម្រែបម្រួល​អាកាសធាតុ គ.ជ.ប ក៏បានត្រៀមបម្រុងទីតាំង​ការិយាល័យផ្សេងទៀត​ដើម្បីធ្វើយ៉ាងណាមិនឱ្យរាំងស្ទះ និង​ខកខានដល់ដំណើរការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា ក្នុងចំណោមការិយាល័យបោះឆ្នោតជាង ​២ម៉ឺនការិយាល័យនេះ គ.ជ.ប បាន​ដាក់មន្រ្តី ​បម្រើតាមការិយាល័យនីមួយៗចំនួន ​៦ ម្នាក់ក្នុង​១​ការិយាល័យ ដោយ​មាន​តួនាទី​សម្របសម្រួល​ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានអញ្ជើញចូលរួម​បោះឆ្នោតគ្រប់ៗគ្នា៕អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm