ក្លិបបាល់ទាត់ហង្សក្រហម Liverpool និង Al-Ettifaq បានឈានដល់កិច្ចព្រមព្រៀងនឹងគ្នាតម្លៃ ១២ លានផោន ហើយក្នុងការផ្ទេរខ្សែបម្រើអង់គ្លេស Jordan Henderson ទៅកាន់ទឹកដីអារ៉ាប៊ីសាអ៊ូឌីត។
Henderson បានធ្វើដំណើរជាមួយ Liverpool ទៅទឹកដីអាល្លឺម៉ង់ក្នុងជំនួបមិត្តភាពយកឈ្នះ Karlsruher ៤-២ យប់មិញ តែមិនបានចូលលេងឡើយ។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះនៅសល់កិច្ចសន្យាជាមួយ Liverpool ២ ឆ្នាំទៀត។

អតីតប្រធានក្រុម Liverpool, Steven Gerrard ទើបតែត្រូវបានតែងតាំងជាអ្នកចាត់ការ Al-Ettifaq។
Jordan Henderson ផ្លាស់មកកាន់ Liverpool កាលពីខែមិថុនាឆ្នាំ ២០១១ ក្នុងតម្លៃ ២០ លានផោនពី Sunderland បង្ហាញខ្លួនសរុប ៤៩១ ប្រកួតរកបាន ៣៣ គ្រាប់ និង ៥៨ បាល់បញ្ជូន ជួយ Liverpool ឈ្នះជើងឯក UEFA Champions League, English Premier League, FA Cup, League Cup, UEFA Super Cup និង FIFA Club World Cup ផងដែរ។
Liverpool កាលពីសប្តាហ៍មុនក៏ព្រមព្រៀងបញ្ចេញខ្សែបម្រើប្រេស៊ីល Fabinho ៤០ លានផោនទៅកាន់ Al-Ittihad ផងដែរ៕ អត្ថបទ៖នាង សុភាវុធ