គណបក្សភឿថៃ ត្រៀមបង្កើតរដ្ឋាភិបាលថ្មី ក្រោយលោកភីថា ត្រូវបានសភាបោះឆ្នោតបញ្ចប់បេក្ខភាពនាយករដ្ឋមន្ត្រី

2023/07/20 07:25:37 pm        85

ថៃ៖ ដោយសំអាងប្រភពពីកិច្ចប្រជុំស្ដីពីច្បាប់របស់រដ្ឋសភា គណបក្សភឿថា បានបង្ហាញជំហរដ៏ម៉ឺងម៉ាត់ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីសភា កាលពីថ្ងៃពុធបានបោះឆ្នោតរារាំងការតែងតាំងជាថ្មីសម្រាប់មេដឹកនាំគណបក្សបោះជំហានទៅមុខ Move Forward លោក ភីថា លីម ចារើនរ៉ាត់ (Pita Limjaroenrat)សម្រាប់ការបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រី ។

 

បន្ទាប់ពីការជជែកដេញចោលជាង៧ម៉ោង ដើម្បីសម្រេចថាតើច្បាប់មាត្រា៤១ អាចត្រូវបានអនុវត្តន៍ ប្រឆាំងនឹងការតែងតាំងជាថ្មីរបស់លោក ភីថា ឬយ៉ាងណា សំឡេងភាគច្រើននៃជំនួបរួមសម្រាប់សមាជិកសភា និងព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រច្បាប់នេះ ។  

ច្បាប់នេះ ហាមប្រមាមសកម្មភាពមួយដែលត្រូវបានច្រានចោលដោយសភា មិនឲ្យដាក់សំណើជាថ្មីអំឡុងសម័យប្រជុំដូចគ្នានេះ។  

សមាជិកទាំងនោះបានលើកឡើងថា ការតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក  ត្រូវបានទាត់ចោលដោយសភា កាលពីថ្ងៃទី១៣កក្កដា ម្ដងរួចទៅហើយ នៅពេលដែលលោក ភីថា បរាជ័យក្នុងការទទួលបានសំឡេងឆ្នោតគាំទ្រភាគច្រើនដែលចាំបាច់ក្នុងជុំទីមួយ។  

គណបក្សភូមចៃថៃ (Bhumjaithai) ផ្លាំងប្រាចារ៉ាត់( Palang Pracharath) និងគណបក្សឆាតថៃផាត់ថាណា (Chartthaipattana)ដែលជាផ្នែកមួយនៃរដ្ឋាភិបាលជិតផុតអាណត្តិ បានច្រានចោលផែនការរបស់គណបក្សបោះជំហានទៅមុខក្នុងការធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌដែលគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ។ 

ពួកគេបានបញ្ជាក់ច្បាស់ហើយថា ពួកគេនឹងមិនចូលរួមជាមួយរដ្ឋាភិបាលណាមួយឡើយ ប្រសិនបើមានវត្តមានគណបក្សបោះជំហានទៅមុខ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm