អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែល បាននិយាយថា នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា) នេះថា ខ្លួននឹងចាប់ផ្តើមអនុញ្ញាតឲ្យពលរដ្ឋទាំងអស់ចូលសុំទិដ្ឋការអាមេរិក ក្នុងនោះរួមទាំងជនជាតិអាមេរិក-ប៉ាឡេស្ទីនដែលរស់នៅក្នុងតំបន់កាន់កាប់វ៉េសប៊ែង (West Bank) និងតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip) ផងដែរ ដែលនេះជាការផ្លាស់ប្ដូរគោលនយោបាយមួយ ដោយសង្ឃឹមថា នឹងធានាបាននូវសិទ្ធិចូលប្រទេសដោយគ្មានទិដ្ឋាការ សម្រាប់ជនជាតិអ៊ីស្រាអែលទៅកាន់សហរដ្ឋអាមេរិក។
ទីក្រុងវ៉ាស៊ីនតោន បានរារាំងជាយូរមកហើយនូវការស្នើសុំរបស់អ៊ីស្រាអែលក្នុងការចូលរួមក្នុងកម្មវិធីលើកលែងទិដ្ឋាការរបស់សហរដ្ឋអាមេរិក (VWP) ពាក់ព័ន្ធនឹងការព្យាបាលជំងឺផ្សេងៗ សម្រាប់ពលរដ្ឋអាមេរិកមួយចំនួន ហើយមន្ត្រីបាននិយាយថា សហរដ្ឋអាមេរិកនឹងតាមដានការអនុវត្តលើការកែប្រែនេះ ក្នុងរយៈពេល ៦សប្តាហ៍។
ដោយបានដកស្រង់សម្ដីរបស់ទីប្រឹក្សាសន្តិសុខជាតិ (លោក Tzachi Hanegbi) សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល កាលពីល្ងាចថ្ងៃពុធ (ទី១៩ ខែកក្កដា) បានសរសេរថា ឯកអគ្គរដ្ឋទូតអាមេរិក លោក Thomas Nides និងឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោក Michael Herzog បានចុះហត្ថលេខាលើអ្វី ដែលសេចក្តីថ្លែងការណ៍ហៅថា «កិច្ចព្រមព្រៀងផ្ដល់សម្បទានឲ្យគ្នាទៅវិញទៅមក»។
សេចក្តីថ្លែងការណ៍បានរៀបរាប់ថា៖ «ការអនុវត្តទាំងស្រុងនៃកម្មវិធីនេះ នឹងមានប្រសិទ្ធភាពចំពោះពលរដ្ឋអាមេរិកណាម្នាក់ ក្នុងនោះរួមទាំងអ្នកដែលមានសញ្ជាតិពីរ ពោលគឺជនជាតិអាមេរិកាំង នៅតំបន់ Judea និង Samaria (តំបន់កាន់កាប់ West Bank) និងប្រជាពលរដ្ឋអាមេរិក នៅតំបន់ Gaza Strip»៕


