ជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងរៀបចំជំនួបកំពូលនៅថ្ងៃទី ១៨ ខែសីហាខាងមុខនេះ

2023/07/20 08:19:22 pm        76

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Bidenនឹងជួបជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងនៅខែសីហាខាងមុខនេះ នៅសហរដ្ឋអាមរិក ។ 

 លោក Bidenបានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeolនិងនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishidaសម្រាប់ជំនួបកំពូលនៅទីក្រុងវ៉ាស៊ីងតោន ពេលដែលពួកគេជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7 នៅប្រទេសជប៉ុនកាលពីខែឧសភា ។ 

 សារព័ត៌មានកូរ៉េខាងត្បូង និងជប៉ុន បានរាយការណ៍ថា ជំនួបកំពូលនេះ នឹងត្រូវរៀបចំឡើងនៅតំបន់វិស្សមកាល Camp David ស្ថិតក្នុងរដ្ឋ Maryland នាថ្ងៃទី ១៨ ខែសីហាខាងមុខនេះ ។ 

 ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យរបស់លោក Yoonនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលបរិច្ឆេត និងទីតាំងពិតប្រាកដ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយការសម្របសម្រួលនៅក្នុងចំណោមប្រទេសទាំង ៣ ។ 

 លោក Yoonបាននឹងកំពុងប៉ះប៉ូវទំនាក់ទំនងប្រេះស្រំាជាមួយទីក្រុងតូក្យូ បន្ទាប់ពីជម្លោះរាប់ឆ្នាំលើបញ្ហាប្រវត្តិសាស្រ្ត ដែលធ្វើឲ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តអាស៊ីទាំង ២របស់សហរដ្ឋអាមេរិក បើទោះបីជាមានការគំរាមកំហែងកើនឡើងពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើងក៏ដោយ ។ 

 កាលពីខែឧសភាកន្លងទៅ លោក Biden បានកើតសរសើរដល់លោក Yoon និងលោក Kishisaសម្រាប់ការងារដ៏ក្លាហានរបស់ពួកគេ ក្នុងការធ្វើឲ្យល្អប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីរបស់ពួកគេ ក្នុងនោះលោកបាននិយាយថា ភាពជាដៃគូត្រីភាគី កាន់តែខ្លាំងក្លាជាងមុន ដោយសារតែកិច្ចខិតខំរបស់ពួកគេ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm