ក្រុមហ៊ុន Meta Platforms បាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាការតភ្ជាប់របស់កម្មវិធីបណ្ដាញសង្គម WhatsApp បន្ទាប់ពីអ្នកប្រើប្រាស់រាប់ពាន់នាក់ទូទាំងពិភពលោកបានរាយការណ៍ពីបញ្ហាក្នុងការចូលប្រើកម្មវិធីផ្ញើសារនេះកាលពីថ្ងៃពុធ (១៩ កក្កដា) នេះបើយោងតាមគេហទំព័រតាមដានការដាច់បណ្ដាញឈ្មោះថា Downdetector.com ។
មានមនុស្សដែលជួបប្រទះបញ្ហានេះជាង ២៦.០០០នាក់នៅក្នុងសហរដ្ឋអាមេរិកបានរាយការណ៍កំហុសបច្ចេកទេសជាមួយនឹងសេវាផ្ញើសារនេះបើយោងតាមគេហទំព័រ Downdetector ដែលតាមដានការដាច់បណ្ដាញដោយការប្រមូលផ្តុំរបាយការណ៍ស្ថានភាពពីប្រភពមួយចំនួនរួមទាំងកំហុសដែលបានបញ្ជូនដោយអ្នកប្រើប្រាស់នៅលើវេទិការបស់ខ្លួនផងដែរ។
ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ជាង ១៧៧.០០០នាក់បានរាយការណ៍ពីបញ្ហាបែបនេះជាមួយកម្មវិធី WhatsApp នៅក្នុងចក្រភពអង់គ្លេស ហើយមនុស្សជិត ១៥.០០០នាក់បាននិយាយថា ពួកគេប្រឈមមុខនឹងបញ្ហាបច្ចេកទេសនៅពេលប្រើប្រាស់កម្មវិធីផ្ញើសារនេះនៅក្នុងប្រទេសឥណ្ឌា៕

