ក្រុមកម្មករដែលជួលដោយក្រុមហ៊ុនដឹកជញ្ជូន UPS បានធ្វើការប្រមូលផ្តុំគ្នានៅខាងក្រៅក្រុមហ៊ុន UPS កាលពីថ្ងៃពុធ (១៩ កក្កដា) ខណៈដែលថ្ងៃផុតកំណត់នៃកូដកម្មប្រឆាំងនឹងក្រុមហ៊ុនជិតមកដល់។

ក្រុមសមាជិកសភាអាមេរិកចំនួន ២០០នាក់កាលពីថ្ងៃពុធបាននិយាយថា ពួកគេបានយល់ព្រមមិនធ្វើអន្តរាគមន៍ក្នុងករណីធ្វើកូដកម្មរបស់កម្មករនៅក្រុមហ៊ុន UPS នេះទេ។
ក្រុមហ៊ុនដឹកជញ្ជូនទំនិញធំបំផុតរបស់ពិភពលោកមួយនេះ និងសហជីពកម្មករ International Brotherhood of Teamsters មានពេលរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី៣១ ខែកក្កដា ក្នុងការឈានដល់កិច្ចព្រមព្រៀងកិច្ចសន្យាដែលគ្របដណ្តប់លើកម្មករប្រហែល ៣៤០.០០០នាក់ ដែលរៀបចំ ផ្ទុក និងចែកចាយទំនិញនៅសហរដ្ឋអាមេរិក៕
