ការផ្ទុះហ្គាសនៅកណ្តាលក្រុង Johannesburg បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់

2023/07/20 03:19:33 pm        167

យោងតាមការផ្សាយរបស់វិទ្យុ ៧០២ នៅប្រទេសអាហ្រ្វិកខាងត្បូង បានឲ្យដឹងថា ការផ្ទុះមួយនៅកណ្តាលសង្កាត់ប្រកបអាជីវកម្មនៃរដ្ឋធានីពាណិជ្ជកម្ម Johannesburg បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបានធ្វើឲ្យមនុស្សជាង៤០នាក់ផ្សេងទៀតរងរបួស។

អាជ្ញាធរនៅមិនទាន់កំណត់ពីមូលហេតុនៃការផ្ទុះ នៅរសៀលថ្ងៃពុធ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្លូវថ្នល់ បើទោះបីជាការប៉ាន់ស្មានជាបឋម បានលម្អៀងទៅលើការផ្ទុះបំពង់បង្ហូរឧស្ម័នក៏ដោយ។

ក្រុមហ៊ុនផ្គត់ផ្គង់ហ្គាស់របស់ទីក្រុង Egoli Gas Ltd. បាននិយាយថា ការលេចធ្លាយទំនងជាមិនអាចកើតឡើងនោះទេ ដោយសារប្រព័ន្ធរបស់ខ្លួន មិនបានជួបប្រទះការបាត់បង់សម្ពាធណាមួយឡើយ។

អ្នកនាំពាក្យរបស់ City Power លោក Isaac Mangena បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ ៧០២ នៅថ្ងៃព្រហស្បតិ៍នេះថា៖ «នៅពេលដែលយើងនៅកន្លែងកើតហេតុ កាលពីពាក់កណ្តាលអធ្រាត្រជាមួយថ្នាក់ដឹកនាំ រួមទាំងអភិបាលទីក្រុង និងនាយកដ្ឋានទាំងអស់ដែលពាក់ព័ន្ធ យើងមិនមានការពន្យល់ណាមួយច្បាស់លាស់នោះទេ ពីព្រោះការស៊ើបអង្កេតកំពុងដំណើរការនៅឡើយ»។

សេវាវេជ្ជសាស្រ្ដសង្គ្រោះបន្ទាន់ ER24 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការផ្ទុះនេះបានធ្វើឲ្យរថយន្តតាក់ស៊ីមីនីប៊ឹស និងយានយន្តជាច្រើនផ្សេងទៀតក្រឡាប់ ខណៈដែលផ្លូវមួយហាក់ដូចជាត្រូវបានហែកចេញពីគ្នា។ របាយការណ៍បឋមពីកន្លែងកើតហេតុ បានបង្ហាញថា មនុស្សជាច្រើនបានរងរបួសពីស្រាលទៅមធ្យម»៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am