រាជរដ្ឋាភិបាលអនុញ្ញាតឱ្យចេញប្លង់កម្មសិទ្ធិដីទំហំ៣៣៥ហិកតា ក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ជូនប្រជាពលរដ្ឋ

2023/07/20 10:40:55 pm        261

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ បានអញ្ជើញជួបសំណេះសំណាល និងប្រកាសបើកយុទ្ធនាការចុះវាស់វែងកាត់ ឈ្វៀលដីធ្លី ស្ថិតនៅតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជូនបងប្អូនប្រជាពលរដ្ឋដែលមានទំហំសរុប ៣៣៥ហិកតា ដែលចែកចេញជាប្រភេទក្បាលដី សម្រាប់ចែកជូនប្រជាពលរដ្ឋ និងក្បាលដីបម្រុងរបស់រដ្ឋ ដែលក្នុង នោះដីបម្រុងរបស់រដ្ឋមានទំហំ ៨៥ហិកតា។

ពិធីបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលា ក្រុងព្រះ វិហារ ដោយមានការចូលរួម ពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូន ប្រជាពលរដ្ឋ ស្ថិតក្នុងក្រុងព្រះវិហារ ប្រមាណជិត ៣០០នាក់។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានឱ្យដឹងថា ដោយទទួលបាននូវការទទូចស្នើសុំពីសំណាក់​បងប្អូន​ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់កូនភ្នំ ​ស្តីពីការស្នើ សុំអោយជួយ​វាស់វែង​ដើម្បី​ចេញប្លង់​កម្មសិទ្ធិទៅលើដីធ្លីងដែលស្ថិត ក្នុងតំបន់ខាងលើជូនដល់ ពួកគាត់។ក្រោយពីទទួលបាន​ការស្នើសុំ​របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈឯកឧត្តមផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ក៏បានសម្រេចអនុញ្ញាតអោយរដ្ឋបាលខេត្ត ព្រះវិហារ ចាត់ចែង​ក្រុមការងារ ដើម្បីវាស់វែងដីធ្លីដែលស្ថិតនៅក្នុងចំនុច​ តំបន់ខាងលើជូនដល់ បងប្អូនប្រជាពលរដ្ឋទៅតាមសំណូមពរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានចូលរួមអបអរសាទរ ​ជាមួយបងប្អូនប្រជាពលរដ្ឋ ដែល​ទទួលបានការយកចិត្តទុកដាក់គិតគូរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដើម្បីវាស់វែង និងផ្តល់ជូន​នូវប្លង់កម្មសិទ្ធិដីធ្លីជូនដល់បងប្អូន។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានស្នើអោយបងប្អូនត្រូវចុះកំណត់ព្រំដីរបស់បងប្អូនអោយ បានច្បាស់លាស់ ​ដើម្បីងាយស្រួលក្នុងការវាស់វែង ​និងត្រូវចេះអនុគ្រោះ អត់អោនរវាងគ្នានិងគ្នា ដែលមានព្រំដីជាប់គ្នា។

នៅក្នុងឱកាសនោះបងប្អូនប្រជាពលរដ្ឋ បានបង្ហាញនូវការរីករាយសប្បាយ ចិត្តជា ខ្លាំង ដោយបានបង្ហាញនូវអារម្មណ៍រីករាយតាមរយៈ ការថ្លែងអំណរគុណ ​និងជូនពរជ័យសិរីមង្គល ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបាន​នូវសុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ច ​ជាពិសេសទទួលបានជ័យជំនះ ក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm