សីតុណ្ហភាពបានកើនឡើងដល់ជិត ៥០អង្សាសេ នៅជ្រលងភ្នំមរណៈ រដ្ឋ California សហរដ្ឋអាមេរិក

2023/07/20 05:05:02 pm        180

ឧទ្យានជាតិជ្រលងភ្នំមរណៈ គឺជាចំណុចទាបជាងគេបំផុតនៅអាមេរិកខាងជើង ដែលកម្ពស់ ៨៦ម៉ែត្រពីក្រោមនីវ៉ូសមុទ្រ ។ ទោះបីជាយ៉ាងណាក៏ដោយ នៅទីនេះល្បីល្បាញខ្លាំងណាស់រឿងអាកាសធាតុក្តៅបំផុត ជាពិសេសអំឡុងរដូវក្តៅនៅខែកក្កដា ឆ្នាំនេះ ។

ដោយឆ្លងកាត់សីតុណ្ហភាពក្តៅបំផុតជាលើកដំបូង លោក Vickiដែលជាភ្ញៀវទេសចរមកពីប្រទេសអេស្ប៉ាញ និយាយថា អ្នកមិនអាចគិតដល់ទាល់តែសោះថានៅទីនេះ សីតុណ្ហភាពឡើងដល់ជិត ៥០អង្សាសេ ។

វាគឺជារឿងដែលមិននឹកស្មានដល់សម្រាប់មនុស្សមួយចំនួន ប៉ុន្តែអំឡុងរលកកម្តៅរដូវក្តៅដ៏ក្តៅបំផុត មានមនុស្សខ្លះ បានព្យាយាមឆ្លងកាត់អាកាសធាតុក្តៅខ្លាំងនៅជ្រលងភ្នំមរណៈ ។ 

កាលពីថ្ងៃពុធម្សិលមិញ បុរសវ័យ ៧១ឆ្នាំម្នាក់មកពីទីក្រុង Los Angeles បានបាត់បង់ជីវិតរបស់គាត់ ពេលដើរព្រៃ ។ ឧបទ្ទេវហេតុនេះ បានកើតឡើង ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៤៩អង្សាសេ ។ 

បុរសវ័យចំណាស់ម្នាក់នេះ ដែលអត្តសញ្ញាណរបស់លោកពុំត្រូវបានបញ្ចេញឲ្យដឹង បានដួលនៅជិតបន្ទប់ទឹក នៅជ្រលងភ្នំមាស បង្ខំឲ្យភ្ញៀវទេសចរឧទ្យានដើរព្រៃជាមួយគ្នា ទូរស័ព្ទសុំជំនួយសង្រ្គោះបន្ទាន់លេខ ៩១១ នៅវេលាម៉ោង ៣ និង ៤០នាទីរសៀល ម៉ោងក្នុងស្រុក ។ 

សេវាកម្មឧទ្យានជាតិ និងការិយាល័យតម្រួតស្រុក Inyo បានប្រញាប់ប្រញាល់ឆ្លើយតបនឹងការទូរស័ព្ទសង្រ្គោះបន្ទាន់នេះ ប៉ុន្តែជាអកុសល ពួកគេពុំអាចជួយស្រោចស្រង់ជីវិតរបស់គាត់បានឡើយ ។ 

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនៃការស្លាប់ នៅតែមិនទាន់កំណត់ដឹងនោះទេ ប៉ុន្តែក្រុមអ្នកថែឧទ្យាន សង្ស័យថា រលកកម្តៅ ដើរតួយ៉ាងសំខាន់នៅក្នុងសោកនាដកម្មមួយនេះ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am