ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ លោក កេត ឧត្តម និងលោក ពាន វាសនា អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខណ្ឌ ៧ មករា តំណាងលោក សោម សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ, លោក ថេង សុថុល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខណ្ឌ ៧ មករា បានដឹក នាំក្រុមការងារយុវជន ចុះចែកគោលនយោបាយរបស់គណបក្ស និងពន្យល់អំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។
ក្រៅពីពន្យល់ពីគោលនយោបាយរបស់គណបក្ស និងពន្យល់ពីរបៀបគូសលើសន្លឹកឆ្នោត ក្រុមការងារក៏បានជម្រាបជូនអំពីសារប្រយោជន៍នៃការបោះឆ្នោត និងសំណូមពរឱ្យបងប្អូនអាជីវករទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញនូវសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដើម្បីជ្រើសរើសថ្នាក់ដឹកនាំល្អ សម្រាប់ដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍ និងផ្ដល់នូវភាពសុខសាន្តជូនជាតិ ព្រមទាំងពលរដ្ឋ៕ ដោយ៖ គង់ ឌិន






