Theo Walcott នឹង​ចុះ​កុងត្រា​ពីរ​ឆ្នាំ​បន្ត​នៅ​ជាមួយ Southampton មិន​ត្រលប់​ទៅ Everton វិញ

2021/05/19 05:12:10 pm        88

​បាល់ទាត់៖ ​ខ្សែបំរើ​ប្រយុទ្ធ Southampton ខ្ចី​ជើង​ពី Everton, Theo Walcott នឹង​ចុះកិច្ចសន្យា​ក្លាយជា​កីឡាករ​របស់ Southampton រយៈពេល ២ឆ្នាំ​ទៅមុខទៀត​មិន​ត្រលប់​ទៅ Everton វិញ​ឡើយ​។ ​​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​បានមក​ដល់ Southampton កាលពីដើម​រដូវ​កាល​ក្នុង​លក្ខខណ្ឌ​ខ្ចី​ពេញ​មួយ​រដូវ​កាលពី Everton ដែល​ជា​ការវិល​ត្រលប់មក Southampton វិញ​ក្រោយ​ចាកចេញ​អស់​រយៈពេល ១៥ឆ្នាំ​។

​​Theo Walcott កិច្ចសន្យា​របស់គេ​នឹង​អស់​សុពលភាព​ជាមួយ Everton នៅ​ដំណាច់​រដូវ​កាល​នេះ​តែ Walcott បានបង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ថា ការវិល​ត្រលប់មក Southampton មួយ​រដូវ​កាល​នេះ​ពិតជា​មានន័យ​សំរាប់​គេ ហើយក៏​សូម​អរគុណ​ទៅកាន់​ក្លិប មិត្ត​រួម​ក្រុម គ្រូបង្វឹក ជាពិសេស​អ្នកគាំទ្រ​ចំពោះ​ការស្វាគមន៍ និង​កិច្ចការ​រួមគ្នា​ពេញ​មួយ​រដូវ​កាល​នេះ​។ ​​រំលឹកថា Theo Walcott បាន​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ត្រឹម ១៦ឆ្នាំ ១៤៣ថ្ងៃ​ដែល​បាន​ឡើង​មកលេង​ក្រុម​ធំកាលពី​ខែសីហា​ ឆ្នាំ២០០៥​។

​​ក្រោយមក Walcott ក៏បាន​ចាក​ចេញទៅ Arsenal នៅ​ឆ្នាំ២០០៦ ចំណាយពេល​នៅ​ទីនោះ​រយៈពេល ១២ឆ្នាំ បង្ហាញខ្លួន​សរុប​បាន ៣៩៧ប្រកួត​រកបាន ១០៨គ្រាប់​មុនពេល​ចាក​ចេញ​ទៅ Everton នៅ​ឆ្នាំ២០១៨ ក្នុង​តំលៃ ២០លាន​ផោន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        338
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        423

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm