អ្នកសង្កេតការណ៍អន្តរជាតិតាមបណ្ដាប្រទេសនានា អញ្ជើញមកដល់កម្ពុជាក្នុងថ្ងៃនេះ

2023/07/21 04:55:39 pm        141

ភ្នំពេញ៖ អ្នកសង្កេតការណ៍អន្តរជាតិមកពីតាមបណ្ដាប្រទេស និងស្ថានប័ននានា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍​ក្នុងព្រឹត្តិការណ៍​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៣ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។

ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលអញ្ជើញមកដល់ប្រទេសកម្ពុជានាថ្ងៃនេះ បានចាប់​ផ្ដើមមកដល់ពីម៉ោងប្រមាណ ៩ព្រឹក រហូតដល់ម៉ោង ៧យប់ ក្នុងនោះ​អ្នកសង្កេតការណ៍​តំណាងមកពីប្រទេសប្រទេសថៃ ឥណ្ឌា ទីម័រ មីយ៉ាន់ម៉ា រុស្ស៊ី និងប្រទេសហ្វីលីពីន បានអញ្ជើញមកដល់នាព្រឹកនេះ។

អ្នកសង្កេតការរបស់ប្រទេសថៃ ដែលទើបអញ្ជើញមកដល់ប្រទេសកម្ពុជា នាព្រឹកនេះ បានថ្លែងប្រាប់ BTV ថា ក្នុងនាមជាអ្នកសង្កេតការណ៍តំណាងប្រទេសថៃ លោក​មាន​សេចក្ដីសប្បាយរីករាយ​ដែល​បានចូលរួមធ្វើជាអ្នកសង្កេតការណ៍ក្នុងព្រឹក្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ​សម្រាប់​នីតិកាលទី៧ របស់ប្រទេសកម្ពុជានាពេលនេះ។

បើតាមឯកឧត្ដម ហង្ស ពុទ្ធា ក្នុងឱកាសការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣នៅកម្ពុជា ​នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ​មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ​មកពីបណ្ដាប្រទេស ស្ថាប័ន អង្គការ សមាគមនានា ​ប្រមាណ​ ៩ ​ម៉ឺននាក់ ក្នុងនោះមានអ្នក​សង្កេតការណ៍​អន្តរជាតិជាង ៦០០ នាក់ដែលនឹងចូលរួម​សង្កេតការណ៍បោះឆ្នោត​នៅក្នុងប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm