ប្រទេសរុស្ស៊ីបានធ្វើឲ្យទីផ្សារគ្រាប់ធញ្ញជាតិពិភពលោកច្របូកច្របល់ដោយសារតែការកើនឡើងភាពតានតឹងនៅក្នុងសមុទ្រខ្មៅ ស្របពេលមានការវាយប្រហារតាមអាកាស ៣យប់ជាប់គ្នា ទៅលើកំពង់ផែមួយចំនួនរបស់អ៊ុយក្រែន និងចេញការគំរាមវាយប្រហារលើនាវា ដែលមានគោលដៅទៅកាន់អ៊ុយក្រែន បើទៅក្រុងគីវ ហ៊ានបញ្ជូននាវាឆ្លងកាត់។

ជនស៊ីវិលយ៉ាងហោចណាស់២៧នាក់ ត្រូវបានរាយការណ៍ថា បានរងរបួសក្នុងការវាយប្រហារតាមអាកាសលើកំពង់ផែមួយចំនួន ដែលបណ្ដាលឲ្យឆេះអគារមួយចំនួន និងបង្កការខូចខាតស្ថានកុងស៊ុលរបស់ចិន នៅក្នុងទីក្រុងអូដេសា (Odesa។
សហរដ្ឋអាមេរិក បាននិយាយថា ការព្រមានរបស់រុស្ស៊ី ចំពោះការដឹកជញ្ជូននានា បានបង្ហាញថា ទីក្រុងមូស្គូ អាចវាយប្រហារលើនាវាទាំងឡាយនៅសមុទ្រខ្មៅ ក្រោយការដកខ្លួនរបស់ក្រុងមូស្គូ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ចេញពីកិច្ចព្រមព្រៀងសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញាជាតិ។

សញ្ញាដែលថារុស្ស៊ី មានបំណងប្រើកម្លាំង ដើម្បីបិទច្រករបស់ខ្លួនជាថ្មី លើប្រទេសមួយក្នុងចំណោម ប្រទេសនាំចេញស្បៀងអាហារធំជាច្រើនរបស់ពិភពលោក នឹងធ្វើឲ្យតម្លៃទំនិញសកលហក់ ឡើងខ្ពស់។
ក្រុងមូស្គូនិយាយថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ រយៈពេល១ឆ្នាំនេះទៀត ឡើយប្រសិនបើគ្មានលក្ខខណ្ឌល្អប្រសើរសម្រាប់ទីផ្សារលក់ស្បៀងអាហារ និងជីកសិកម្មរបស់ខ្លួន។
ចាប់តាំងពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ក្រុងមូស្គូ បានបាញ់ស្រោចមីស៊ីលទាំងយប់ទៅលើទីក្រុងកំពង់ផែធំបំផុតចំនួន២របស់អ៊ុយក្រែន គឺអូដេសា(Odesa) និង មីកូឡេអ៊ីវ( Mykolaiv)។ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទំនងមានសភាពធ្ងន់ធ្ងរបំផុត។យោងតាមមន្ត្រីអាមេរិក២រូប និងបុគ្គលម្នាក់ទៀតដែលដឹកបញ្ហានេះ ទាហាអ៊ុយក្រែន បានចាប់ផ្ដើមបាញ់គ្រាប់បែកចង្កោម ដែលផ្ដល់ដោយសហរដ្ឋអាមេរិក ជាផ្នែកមួយនៃការវាយបកលើកងកម្លាំងរុស្ស៊ី ៕