ក្រុមមន្ត្រីនិយាយថា មនុស្សយ៉ាងហោចណាស់១៦នាក់ បានស្លាប់ បន្ទាប់ពីបំណាក់ដីមួយកន្លែងបានគ្របសង្កត់លើភូមិឋានរបស់ពួកគេក្នុងរដ្ឋមហារាស្ត្ររបស់ឥណ្ឌា ស្របពេលក្រុមអ្នកស្រុកបារម្ភថាចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត ។

កងកម្លាំងអង្គភាពឆ្លើយតបគ្រោះមហន្តរាយជាតិរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស១៦នាក់បានស្លាប់ ហើយពួកគេបានអំពាវនាវឲ្យបញ្ឈប់ប្រតិបត្តិការសង្រ្គោះ ព្រោះ ភ្លៀងធ្លាក់នៅតែបន្ត ហើយអាចនឹងមានបំណាក់ដីថែមទៀត ។
លោក Santosh Kumar អ្នកស្ម័គ្រចិត្តម្នាក់ បានប្រាប់សារព័ត៌មាន AFP ថា យើងពុំបានរាប់ចំនួនអ្នកស្លាប់ពិតប្រាកដទេ ប៉ុន្តែ តាមការប៉ាន់ប្រមាណរបស់លោកមានសាកសពពី៦០ទៅ៧០ នាក់ ។ សារព័ត៌មាន AFP មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះដោយឯករាជ្យបានទេ។

ក្រុមអ្នកសង្រ្គោះកំពុងព្យាយាមជំនះមេឃភ្លៀងក្នុងតំបន់ដាច់ស្រយាល ក្នុងស្រុកតំបន់ភ្នំនិងព្រៃ រ៉ៃហ្គាដ (Raigad) ខណៈដែលមនុស្សម្នាប្រញាប់ប្រញាល់ជីកកាយដីនិងល្បប់។
ក្រុមអ្នកសង្រ្គោះ បានស្វែងរកជាង១២ម៉ោង ក្រោមមេឃភ្លៀងខ្លាំង និងមានចុះអ័ព្ទតាមផ្ទាំងថ្មធំៗ ដែលធ្លាក់ពីលើជម្រាលលភ្នំ៕