ប្រមុខUNថ្កោលទោសការវាយប្រហាររុស្ស៊ីលើកំពង់ផែអ៊ុយក្រែន

2023/07/21 06:47:32 pm        179

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានថ្កោលទោសយ៉ាងដាច់អហង្ការកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ចំពោះការវាយប្រហាររបស់រុស្ស៊ីលើកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា៖ «ការវាយប្រហារទាំងនេះ ក៏កំពុងមានផលប៉ះពាល់លើសពីអ៊ុយក្រែនផងដែរ។ យើងកំពុងមើលឃើញឥទ្ធិពលអវិជ្ជមានលើតម្លៃស្រូវសាលី និងពោតពិភពលោកដែលប៉ះពាល់ដល់មនុស្សគ្រប់គ្នាប៉ុន្តែជាពិសេសអ្នកដែលងាយរងគ្រោះនៅភាគខាងត្បូងពិភពលោក។

ប្រទេសរុស្ស៊ី បានធ្វើឱ្យទីផ្សារគ្រាប់ធញ្ញជាតិពិភពលោកមានភាពរំជើបរំជួលជាមួយនឹងការកើនឡើងភាពតានតឹតនៅសមុទ្រខ្មៅ ដោយបានវាយប្រហារតាមផ្លូវអាកាសនៅយប់ទីបីជាប់ៗគ្នាលើកំពង់ផែអ៊ុយក្រែន និងបានចេញការគំរាមកំហែងប្រឆាំងនឹងនាវាដែលមានទិសដៅទៅព្រំដែនអ៊ុយក្រែន។

ទីក្រុងគីវ បានឆ្លើយតបដោយប្រកាសវិធានការស្រដៀងគ្នានេះប្រឆាំងនឹងនាវាដែលមាន​ទិសដៅទៅប្រទេសរុស្ស៊ី ឬទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់។

ទីក្រុងមូស្គូបានពណ៌នាការវាយប្រហារកំពង់ផែថា ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើស្ពានរបស់រុស្ស៊ីទៅកាន់តំបន់គ្រីម៉េ កាលពីថ្ងៃចន្ទ។

ការសម្រេចនេះ បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី បានចាកចេញពីកិច្ចព្រមព្រៀងមួយ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគី ដែលអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នៅសមុទ្រខ្មៅប្រកបដោយសុវត្ថិភាពសម្រាប់ឆ្នាំមុន។

បេសកកម្មរបស់ចក្រភពអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រអំពី«ផលវិបាកមនុស្សធម៌» នៃការដកខ្លួនរបស់រុស្ស៊ីចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm