មេដឹកនាំ Hezbollah អំពាវនាវឲ្យប្រទេសអារ៉ាប់ និងរដ្ឋអ៊ីស្លាម ដកបេសកជន និងផ្ដាច់ទំនាក់ទំនងទូតជាមួយស៊ុយអែត

2023/07/21 07:08:44 pm        131

ចលនាតស៊ូលីបង់ហេសបូឡាហ៍ (Hezbollah) បានអំពាវនាវដល់ប្រទេសអារ៉ាប់ និងម៉ូស្លីមទាំងអស់ឲ្យដកឯកអគ្គរដ្ឋទូតស៊ុយអែតចេញពីរដ្ឋធានីរបស់ពួកគេ ដើម្បីជាប្រតិកម្មតបទៅនឹងការកើតមានជាលើកទី២ នៃការប្រមាថលើគម្ពីរកូរ៉ានដ៏ពិសិដ្ឋ នៅក្នុងប្រទេសរបស់អ៊ឺរ៉ុបមួយនេះ។

គេហទំព័រព័ត៌មាន al-Ahed របស់ប្រទេសលីបង់ បានរាយការណ៍ពីសម្ដីរបស់មេដឹកនាំចលនាតស៊ូ Hezbollah លោក Sayyed Hassan Nasrallah ដែលនិយាយថា៖ «យើងមានការសោកស្ដាយចំពោះអ្វីដែលបានកើតឡើងនៅថ្ងៃនេះ ពោលគឺជាទង្វើដ៏អាក្រក់ថ្មីម្ដងទៀត។ អ្វីដែលយើងបានឃើញ គឺជាការបង្កហេតុដែលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនម៉ូស្លីម ហើយវាច្បាស់ណាស់ថា អ្នកណាក៏ដោយដែលដុត ឬប្រមាថគម្ពីរពិសិដ្ឋកូរ៉ាន គឺដោយសារមានការអនុញ្ញាតពីរដ្ឋាភិបាលស៊ុយអែត ហើយអ្នកដុតថ្មីនេះ គឺបុគ្គលដដែល ដែលបានដុតគម្ពីរកូរ៉ាន នាពេលកន្លងមក»។

ត្រឹមតែប៉ុន្មានម៉ោងមុននេះ លោក Salwan Momik ជនភៀសខ្លួនអ៊ីរ៉ាក់ដែលមានមូលដ្ឋាន នៅស៊ុយអែតបានដើរជាន់លើច្បាប់ចម្លងនៃគម្ពីរកូរ៉ាន និងបានទាត់គម្ពីរពិសិដ្ឋរបស់មូស្លីម អំឡុងពេលធ្វើបាតុកម្ម នៅខាងក្រៅវិហារអ៊ីស្លាមដ៏សំខាន់ ក្នុងទីក្រុងស្តុកខូម (Stockholm) ខណៈមានការការពារយ៉ាងតឹងរ៉ឹងសម្រាប់បាតុកម្មនេះដោយនគរបាលស៊ុយអែត។

ទង្វើនៃការមើលងាយលើគម្ពីរពិសិដ្ឋនេះ បានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងក្លានៅទូទាំងសហគមន៍អ៊ីស្លាមរបស់ពិភពលោក។ ប៉ុន្មានម៉ោងមុនការប្រមាថមើលងាយដែលបានគ្រោងទុក បាតុករអ៊ីរ៉ាក់រាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតស៊ុយអែតក្នុងទីក្រុងបាកដាដ ដោយបានសម្រុកទៅវាយបំបាក់ជញ្ជាំង និងដុតបំផ្លាញផ្នែកខ្លះរបស់ស្ថានទូត។ ក្រុងបាកដាដបានបណ្តេញបេសកជនស៊ុយអែត និងដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីក្រុងស្តុកខុម៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm