លោក ភា សុ​ភ័​ក្ដ្រា និង អ៊ុក សុធី ក្លាយ​ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិកម្ពុជាត្រៀម​ជម្រុះ World Cup នៅ​បា​រ៉ែ​ន​

2021/05/19 06:01:39 pm        142

​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រកាស​តាំង​តែង​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចំនួន ២​រូប​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ រួមមាន​លោក ភា សុ​ភ័​ក្ដ្រា និង​លោក អ៊ុក សុធី ដើម្បី​ត្រៀម​បំពេញបេសកកម្ម​ជាមួយ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន ​លោក Ryu Hirose ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup Qatar 2022 នៅ​ប្រទេស​បា​រ៉ែ​ននា​ដើមខែ​មិថុនា​ខាងមុខ​។​

​នេះ​គឺជា​ការ​ត្រឡប់​ចូលកាន់​តំណែង​ចាស់​ឡើងវិញ​របស់​លោក ភា សុ​ភ័​ក្ដ្រា ដ្បិត​លោក​ធ្លាប់​បំពេញ​ការងារ​នេះ​ជាមួយ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា Felix G.Dalmas ​មុន​គ្រូ​បង្វឹក​កាន់​សញ្ញាបត្រ A-License រូប​នេះ​បាន​ប្រកាស​លាឈប់​ពី​កៅអី​គ្រូ​ជំនួយ​កាលពី​ខែ​ឧសភា ឆ្នាំ​២០២០ កន្លងទៅ​។ ​ចំណែក​លោក អ៊ុក សុធី វិញ នេះ​គឺជា​លើកដំបូង​ហើយ ដែល​អ្នក​សម្រប​សម្រួល​បច្ចេកទេស​ក្រុម​យុវជន​ថ្នាល​នៃ​ក្លិប​ភ្នំពេញ​ក្រោ​ន​រូប​នេះ បាន​ចូលរួម​ជាមួយ​ក្រុម​ការងា​រ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ បន្ទាប់ពី​លោក​បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​ក្នុង​វ័យ ៣២​ឆ្នាំ​កាលពី​ឆ្នាំ​២០១៩ ក្រោយ​ចំណាយ​ពេល ៩​រដូវ​កាល​ជាមួយ​ក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​ន​។​

​ក្រឡេក​មក​ចាប់អារម្មណ៍​សមាសភាព​កីឡាករ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ មក​ទល់​ពេល​នេះ សហព័ន្ធ​នៅ​មិនទាន់​ប្រកាស​ផ្លូវ​នោះ​ទេ ខណៈ​ពួកគេ​ត្រូវ​ចាក​ចេញទៅ​បា​រ៉ែ​ននា​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ខាងមុខនេះដើម្បី​ធ្វើការ​ហ្វឹកហាត់ និង​ត្រៀម​ការប្រកួត​សេសសល់ ៣​ប្រកួត​ចុងក្រោយនៅ​ក្នុង​ពូ​ល C នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោកនៅ​ទីនោះ​តែម្ដង។​ ​គួរ​បញ្ជាក់​ថា សម្រាប់​បេសកកម្ម ៣​ប្រកួត​ចុងក្រោយ​របស់​ក្រុម​គោព្រៃ​កម្ពុជា រួម​មាននៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​បា​រ៉ែ​ន នា​វេលា​ម៉ោង ១១៖៣០​នាទី​យប់​ (​ម៉ោង​នៅ​កម្ពុជា​), ថ្ងៃ​ទី​៧ ខែ​មិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ាក់នា​វេលា​ម៉ោង ៩៖៣០​នាទី​យប់​ (​ម៉ោង​នៅ​កម្ពុជា​) និង​ថ្ងៃ​ទី​១១ ខែ​មិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ង់នា​វេលា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​) ហើយ​ការប្រកួត​នេះនឹង​មាន​ផ្សាយ​បន្ដ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm