សម្តេចពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី ដែលបានអញ្ជើញមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា

2023/07/21 08:00:32 pm        141

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល (Tan sri Dato Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅ​សណ្ឋាគារ​សូហ្វីតែលផូគីត្រា ខណៈដែល​ឯកឧត្តម​ប្រធាន​រដ្ឋសភា​ដឹក​នាំ​គណៈប្រតិភូ​មក​ចូល​រួម​សង្កេតការណ៍​ការ​បោះឆ្នោតនៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល មានសេចក្តី​សោមនស្ស​រី​ករាយ ដែលបានជួបគ្នានាឱកាសនេះ។ ឯកឧត្តមប្រធានរដ្ឋសភា បាន​ចូល​រួម​អបអរ​សាទរ​ជា​មួយ​​សម្តេច​ប្រធានរដ្ឋសភា នៅពេលបានឃើញកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល បានគូសបញ្ជាក់ថា ឯកឧត្តម​បាន​អញ្ជើញ​មក​កម្ពុជា​កាល​ពី​ឆ្នាំ​២០០០ ប៉ុន្តែបើប្រៀបធៀបពីពេលនោះមកពេលនេះ រាជធានី​ភ្នំពេញ​មាន​ការ​ប្រែ​មុខ​មាត់​យ៉ាង​ឆាប់រហ័ស និងមានសោភ័ណភាពយ៉ាងស្រស់ស្អាតទៀតផង។

ឯកឧត្តមប្រធានរដ្ឋសភា បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីលទ្ធ​ផល​មួយ​ចំនួន​ដែល​ឯកឧត្តមបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច។ ឯកឧត្តម​បាន​ចូលរួមអបអរសាទរពីដំណើរការបោះឆ្នោតនៅកម្ពុជា និងបានលើកឡើងថា ការ​បោះឆ្នោត​នេះ គឺដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍរបស់ប្រទេសទៅមុខទៀត។

សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធាន នាពេលនេះ នឹងរួម​ចំណែក​បន្ថែម​ទៀតក្នុងការពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជាតិទាំង​ពីរ​ដែលមានជាង៦០ឆ្នាំមកនេះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ ជាពិសេស ការចូលរួមរបស់ឯកឧត្តមប្រធានក្នុងការសង្កេតការណ៍បោះឆ្នោតជាតិ នីតិកាលទី៧ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងចូលរួម​ចំណែក​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់នេះ ទទួលបានជោគជ័យប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌។

សម្តេចបានមានប្រសាសន៍បន្តថា ដូចឯកឧត្តមប្រធានបានជ្រាបហើយថា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​សកល​នៅ​ទូទាំង​ប្រទេស​ សម្រាប់​នីតិកាលទី៧ នៃ​រដ្ឋសភា​។ បើគិតចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ប្រកប​ដោយ​ជោគជ័យ និងមានលក្ខណៈសេរី និងយុត្តិធម៌ ដោយមាន​ការ​ចូលរួម​សង្កេតការណ៍​ពី​ប្រទេស​ជា​មិត្ត និងអង្គការក្នុង និងក្រៅតំបន់ផងដែរ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ មានគណបក្សនយោបាយចំនួន១៨ បាន​ចូល​រួម​ប្រកួត​ប្រជែង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយ​តំលៃ​​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ដែលបានបង្កើតកិច្ចព្រមព្រៀង និង​អនុស្សរណៈ​នានា​ជាមួយគ្នា និងបានបង្កើតគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី សំដៅ​ត្រួសត្រាយឱ្យមានយន្តការគាំទ្រគ្នាទៅវិញទៅមក។ រដ្ឋសភាកម្ពុជាពេញចិត្ត និ​ង​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ពហុវិស័យ ដែលស្ថាប័ននីតិប្រតិបត្តិ នៃប្រទេសទាំងពីរបានធ្វើរួមគ្នា លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអប់រំជាដើម។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងបន្តថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏​បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ក្រៅ​ពីកិច្ច​សហប្រតិបត្តិការក្នុងក្របខណ្ឌក្រុមមិត្តភាពរដ្ឋសភា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើ​ការ​ងារ​នីតិកម្ម រដ្ឋសភាទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និង​សកល​លោក មានជាអាទិ៍៖ អន្តរសភាអាស៊ាន(AIPA) និងសហភាពសភា(IPU) ជាដើម ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm