ចិន៖ ដោយមានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រទេសចិន បានធ្វើសកម្មភាពឆ្លើយតបគ្រាអាសន្ននៅក្នុងតំបន់ប៉េកាំង-ធានជីន-ហឺប៉ី (Beijing-Tianjin-Hebei) និងបង្កើនកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងទឹកជំនន់ នៅតំបន់អាងទន្លេហៃ(Hai)។

ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋ បានឲ្យដឹងថា ក្រសួងធនធានទឹក នឹងរៀបចំការស្តុកទុកទឹកជំនន់ក្នុងអាងស្តុកទឹក ខណៈពេលដែលការពារទឹកជំនន់ភ្នំដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ ភ្នាក់ងារនេះ បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែង នឹងត្រូវបានធ្វើឡើង ដើម្បីជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ ជាមុន។
ក្រសួងក៏បានបញ្ជូនក្រុមអ្នកជួយចំនួនបី ទៅជួយក្នុងការងារការពារទឹកជំនន់ក្នុងតំបន់។
ភ្លៀងធ្លាក់ខ្លាំង និងព្យុះភ្លៀងរហូតដល់១៥០មីលីម៉ែត្រ ត្រូវបានគេព្យាករថា នឹងបោកបក់ផ្នែកខ្លះនៃទីក្រុងប៉េកាំង និងទីក្រុងហឺប៉ី ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ ខណៈដែលទឹកជំនន់ត្រូវបានគេរំពឹងថានឹងវាយប្រហារលើអាងទន្លេហៃ ក្នុងរយៈពេលបីថ្ងៃខាងមុខនេះ នេះបើយោងតាមសារព័ត៌មានXinhua។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមានទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅទូទាំងភាគពាយ័ព្យ និងភាគខាងកើតប្រទេសចិន រួមទាំងទីក្រុង Wuxi ក្នុងខេត្ត Jiangsu ផងដែរ។
