ឯកឧត្តម វង សូត និងលោកជំទាវដឹកនាំ​ក្បួន​យុទ្ធនាការឃោសនា​រកសំឡេងឆ្នោត​នៅថ្ងៃចុង​បញ្ចប់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

2023/07/21 08:54:42 pm        137

ឯឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានក្រុមការងារ ចុះ​ជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងលោកជំទាវ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​ដឹកនាំ​ក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ដោយមានការចូលរួមពីសមាជិក សមាជិកា​បក្ស​ចំនួន ៥២៦០នាក់ ប្រើ ប្រាស់រថយន្តចំនួន ២៣២គ្រឿង និងម៉ូតូ ព្រមទាំ​ង​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងៗ​ទៀត​ជាច្រើនគ្រឿង។ ដោយឡែកសម្រាប់ឯកឧត្តម កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រ​មណ្ឌល​ត្បូងឃ្មុំ ប្រធានក្រុមការងារចុះ ជួយឃុំពពេល ស្រុកពញាក្រែក និង​លោកជំទាវ​ក៏​បាន​ដឹកនាំ​ក្បួន​យុទ្ធនាការ​ឃោសនានៅក្នុងមូលដ្ឋាន ឃុំពពេលដោយមានអ្នកចូលរួមចំនួន ១៣៥០នាក់ ប្រើ​ប្រាស់​​រថយន្ត​ចំនួន ៦៣គ្រឿង ព្រមទាំងម៉ូតូ និង មធ្យោបាយធ្វើ​ដំណើរ​ផ្សេងៗ​ទៀត​ជា​ច្រើន​ទៀត​។

នៅចំពោះមុខសមាជិក សមាជិកាបក្ស ឯឧត្តម វង សូត បានសម្តែងនូវក្តីមោទនៈចំពោះការចូល រួម​យ៉ាង​សកម្មរបស់បងប្អូននៅក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតរយៈពេល ២០ថ្ងៃ​កន្លង​មក​នេះ ហើយថ្ងៃនេះគឺជាថ្ងៃទី២១ និងជាថ្ងៃត្រូវបិទបញ្ចប់យុទ្ធនាការរយៈពេល ២១ថ្ងៃផងដែរ។ ឯក​ឧត្តមក្នុង នាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយខេត្តត្បូង ឃ្មុំបានកត់​សម្គាល់​អំពី​សកម្មភាព​ដ៏ល្អ​កន្លង​មក​របស់​ក្រុម​ការងារ​ចុះ​ជួយនៅ​តាមភូមិ ឃុំ និងស្រុកទូទាំង ខេត្តត្បូងឃ្មុំ ដែលបានខិតខំ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​ដ៏​ត្រឹម​ត្រូវ​របស់គណបក្សប្រជាជនកម្ពុជា រហូតធ្វើឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជា​ពិសេស​អ្នក​ដែលធ្លាប់តែគាំទ្រគណបក្សផ្សេងបែរចូល មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែល​ជា​គណបក្សមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះ អាយុជីវិតប្រទេសជាតិ និងប្រជាជន​កម្ពុជា​។ សម្រាប់ឯកឧត្តម វង សូត ការណ៍ដែលបងប្អូនប្រជាពល រដ្ឋជឿ​ជាក់​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជារឿងដ៏ត្រឹមត្រូវ ជាទីបំផុត ព្រោះ​មាន​តែ​គណបក្សប្រជាជនកម្ពុជាទេដែលបានរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត និងបានលះបង់ខ្ពស់បំផុតក្នុងការការពារជាតិ កសាងជាតិឱ្យ មាន​ការ​រីកចំរើន​ដូចសព្វថ្ងៃ។ ដូច្នេះគ្មានអ្វីដែលបងប្អូនម្ចាស់ឆ្នោតត្រូវរារែកក្នុងការសម្រេចចិត្តបោះឆ្នោត ជូនគណបក្ស​ប្រជាជន​កម្ពុជា​ដែលមានលេខរៀងទី១៨ នៅថ្ងៃបោះឆ្នោតទី២៣ កក្កដា ខាងមុខនេះឡើយ ព្រោះ​ថា​ឆ្នោតមួយសន្លឹករបស់បងប្អូនមានតម្លៃធំធេងណាស់សម្រាប់សន្តិភាព និងការអភិវឌ្ឍ។ មានន័យ ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីរក្សាសុខសន្តិភាព និងបន្ត​ការ​អភិវឌ្ឍ​ជាតិ​ថ្មីៗបន្ថែម ទៀត គឺបន្ថែមពីលើអ្វីៗដែលយើងមានស្រាប់ដូចសព្វថ្ងៃនេះ។ ឯកឧត្តម វង សូត បានអំពាវនាវដល់ សមាជិក សមាជិការបក្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សា​ភាព​ស្ងប់​ស្ងាត់​១​ថ្ងៃ​មុនថ្ងៃបោះឆ្នោត ហើយ ចំពោះអ្នកមានសិទ្ធិបោះឆ្នោត សូមត្រៀម​លក្ខណៈ​ឱ្យ​បាន​គ្រប់​គ្រាន់ រក្សាសុខភាពឱ្យបានល្អ ជាពិសេស សូម​កុំ​ភ្លេច​យក​ទៅ​ជាមួយ​នូវ​ឯកសារ​នានា​ដែល​ជា​តម្រូវ​ការ​ សម្រាប់ការបោះឆ្នោត និងសូមអញ្ជើញទៅ បោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូម​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតា បាចផ្កាជា​សម្គាល់​ស្ថិត​នៅ​លេខ​រៀង​ទី១៨ លើសន្លឹកឆ្នោត ដើម្បីរក្សាសុខសន្តិភាព ប្រជាធិបតេយ្យ និង ការអភិវឌ្ឍ និងដើម្បី​បន្ត​គាំទ្រ​បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងគាំទ្រ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត។

គួរកត់សំគាល់ថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងរយៈពេល ២១ថ្ងៃនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ មានសណ្តាប់ធ្នាប់ល្អ ប្រកាន់​យកនូវលទ្ធិ​ប្រជាធិបតេយ្យសេរីពហុបក្ស គ្មានការបង្ខិតបង្ខំ គំរាមកំហែង គ្មានអំពើហិង្សា ធ្វើឲ្យ​ដំណើរការនៃ ការឃោសនាប្រកបដោយរលូន និងអាចទទួលយកបានទាំងអស់គ្នា។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាង​មុខ​នេះ​មាន​គណបក្សនយោបាយចូលរួម ប្រកួតប្រជែងចំនួន ១៨គណបក្ស ដើម្បីដណ្តើម​អាសនៈ​រដ្ឋសភា​ចំនួន ១២៥អាសនៈ នៅទូទាំង២៥ រាជធានី/ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm