លោក Zelenskiy ៖ កងកម្លាំងរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលជិត ៧០គ្រាប់លើអ៊ុយក្រែនក្នុងសប្តាហ៍នេះ

2023/07/21 08:56:27 pm        96

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលជិត ៧០គ្រាប់ទៅលើទឹកដីអ៊ុយក្រែនក្នុងសប្តាហ៍នេះ ក៏ដូចជាវាយប្រហារដោយយានដ្រូនផ្ទុកគ្រាប់រំសេវ Shahed ផលិតនៅប្រទេសអ៊ីរ៉ង់ជិត ៩០គ្រឿង ។ 

 ក្រុមមន្រ្តីនិយាយថា រុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើតំបន់ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន ហើយនិងបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងកំពង់ផែសមុទ្រខ្មៅ Odesaកាលពីដើមសប្តាហ៍នេះ ។ 

 ការវាយប្រហារនេះ បានកើតមានឡើង បន្ទាប់ពីការសន្យាសងសឹកដោយរុស្ស៊ី ក្រោយការបំផ្ទុះគ្រាប់បែកនៅស្ពានតភ្ជាប់រុស្ស៊ីជាមួយឧបទ្វីបគ្រីម៉េ កាលពីថ្ងៃចន្ទ ។ ទីក្រុងម៉ូស្គូ បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារស្ពានមួយនេះ ដែលប្រើប្រាស់ដើម្បីដឹកជញ្ជូនការផ្គត់ផ្គង់យោធាទៅកាន់តំបន់គ្រីម៉េ ដែលត្រូវបានរឹបអូស និងដាក់បញ្ចូលជាឧបសម្ព័ន្ធដោយរុស្ស៊ី កាលពីឆ្នាំ ២០១៤ ។ 

 លោក Zelenskiy និយាយថា លោកបានស្នើសុំឲ្យនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhalពិចារណាលើការជំនួសតំណែងរដ្ឋមន្រ្តីវប្បធម៌អ៊ុយក្រែន លោក Oleksandr Tkachenkoដោយសាររឿងបែងចែកធនធានថវិកា ។ 

 លោកនិយាយថា នៅថ្ងៃនេះ ពួកយើងមាននូវការសម្រេចចិត្តដ៏សំខាន់ពីធនាគារជាតិអ៊ុយក្រែន ពាក់ព័ន្ធនឹងស្ថាប័នហិរញ្ញវត្ថុប្រតិបត្តិការនៅក្នុងប្រទេសរបស់ពួកយើង និងគ្រប់គ្រងដោយក្រុមមូលធននិយមរុស្ស៊ី ។ ពួកគេត្រូវបានដាក់ទណ្ឌកម្មនៅក្រោមដែនសមត្ថកិច្ចជាច្រើន ។  

 លោកបន្តថា សន្តិសុខជាតិ និងក្រុមប្រឹក្សាជាតិ បានដាក់ទណ្ឌកម្មលើស្ថានប័នទាំងនេះ ហើយបច្ចុប្បន្នវាដល់ពេលដែលរដ្ឋមន្រ្តីនៃគណៈរដ្ឋមន្រ្តីអ៊ុយក្រែន គួរគិតគូរជាបន្ទាន់លើសំណើរពាក់ព័ន្ធធនាគារកណ្តាល ហើយនិងគាំទ្រពួកគេ ពាក់ព័ន្ធនឹងស្ថាប័នហិរញ្ញវត្ថុទាំងនេះ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm