ប្រេស៊ីល៖ អ្នកតំណាងម្នាក់របស់ក្រុមហ៊ុនទេសចរណ៍ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងត្បូងប្រទេសប្រស៊ីល បាននាំឲ្យទឹកហូរនៅទឹកជ្រោះ Iguazuកើនឡើងជិត ៦ដងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។

លោក Wemerson Augusto គឺជាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុនទេសចរណ៍ Cataratas និយាយថា ទឹកហូរនៅទឹកជ្រោះ Iguazu ដែលតាមធម្មតាហូរ ១,៥លានលីត្រក្នុងវិនាទីនោះ បានហូររហូតដល់ ៩លានលីត្រក្នុង១វិនាទី កាលពីសប្តាហ៍មុន ។
លោក Augusto បន្តថា កានកើនឡើងកម្រិតទឹកហូរនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរនៅតាមដងទន្លេ Iguazu និងនៅទីក្រុង Curitiba ជាកន្លែងប្រភពដើមនៃទន្លេ ។
ដោយឡែក នៅក្នុងប្រទេសអាហ្សង់ទីនវិញ រដ្ឋាភិបាល បានបិទការចូលទស្សនាទឹកជ្រោះ Garganta del Diablo កាលពីថ្ងៃទី ១១ ខែកក្កដាកន្លែងទៅ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅប្រទេសប្រេស៊ីល ពុំមានការរឹតត្បិតបែបនេះទេលើភ្ញៀវទេសចរនោះទេ ៕
