ចិន ៖ នាយកទីភ្នាក់ងារស៊ើបការណ៍ចារកម្មកណ្តាលឬCIAលោក William Burns បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ កក្កដា)ថា ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បានបន្ថែមការសង្ស័យរបស់ចិន ទាក់ទងនឹងការលុកលុយចូលទៅក្នុងកោះតៃវ៉ាន់។
ថ្លែងនៅឯវេទិកាសន្តិសុខ Aspen លោក Burns បានឆ្លុះបញ្ចាំងពីបទបញ្ជារបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងការត្រៀមខ្លួនដើម្បីក្រសោបយកតៃវ៉ាន់នៅឆ្នាំ២០២៧ ដោយនិយាយថាបទពិសោធន៍របស់លោក ពូទីន បានធ្វើឲ្យប្រទេសចិនផ្អាកសកម្មភាពលើកោះតៃវ៉ាន់។
លោក Burns ធ្លាប់បាននិយាយថា សហរដ្ឋអាមេរិកបានដឹងថា បើតាមការស៊ើបការណ៍ លោក ស៊ី បានបញ្ជាឱ្យយោធារបស់លោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការវាយប្រហារលើកោះស្វ័យគ្រប់គ្រងមួយនេះនៅឆ្នាំ២០២៧។
យោងតាមលោក Burns បានឲ្យដឹងទៀតថា ករណីអ៊ុយក្រែនបង្ហាញជាឧទាហរណ៍ពីមធ្យោបាយដែលប្រទេសមានយោធាតូចជាង បានទទួល "ជោគជ័យមិនគួរឱ្យជឿក្នុងការប្រយុទ្ធត្រឡប់មកវិញ" ហើយក៏បានបង្ហាញឱ្យឃើញនូវកំហុសមួយចំនួននៅក្នុងប្រព័ន្ធអាវុធរបស់រុស្ស៊ីផងដែរ។
ការឈ្លានពានរបស់រុស្សីបានជំរុញឱ្យមានកង្វល់នៅប្រទេសភាគខាងលិចរបស់ប្រទេសចិនដែលអាចធ្វើចលនាស្រដៀងគ្នាលើកោះតៃវ៉ាន់ ជាកោះប្រជាធិបតេយ្យដែលទីក្រុងប៉េកាំងអះអាងសិទ្ធថាជារបស់ខ្លួន៕

