សហគមន៍ជនជាតិដើមភាគតិចរបស់ប្រទេសកាណាដា តវ៉ាចំពោះផែនការរុករករ៉ែរបស់ខេត្ត Ontario

2023/07/21 10:00:01 pm        99

កាណាដា ៖ កាលពីថ្ងៃព្រហស្បតិ៍ (២០ កក្កដា) ក្រុមសហគមន៍ជនជាតិភាគតិច First Nation ចំនួនប្រាំនៃ​ប្រទេសកាណាដា បានដើរដង្ហែក្បួនប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលខេត្ត Ontario ក្នុងការអនុញ្ញាត​ឱ្យមានការធ្វើអាជីវកម្មរ៉ែនៅក្នុងតំបន់ដែលសម្បូរទៅដោយសារធាតុរ៉ែនេះ ដោយគ្មានការពិគ្រោះ​យោបល់ត្រឹមត្រូវ​លើកង្វល់អំពីបរិស្ថាន និងការរំលោភយកដីដែលអាចកើតមានដោយក្រុមហ៊ុនរុករករ៉ែនោះទេ។

មានមនុស្សប្រហែល ១០០នាក់បានចូលរួមក្នុងការតវ៉ានេះ រួមទាំងតំណាងសហគមន៍ទាំងប្រាំ និងអ្នកផ្សេងទៀតដែល​ប្រឆាំងនឹងគម្រោងនេះ បានដើរដង្ហែនៅខាងក្រៅអគារក្រសួងធនធានរ៉ែរបស់រដ្ឋាភិបាលខេត្តក្នុងទីក្រុងតូរ៉ង់តូ ដោយលើកពាក្យស្លោកថា "ឈប់ធ្វើអាជីវកម្មរ៉ែទៀត" ។ ការតវ៉ានេះធ្វើឡើងរយៈពេលពីរខែ បន្ទាប់ពីក្រុមជនជាតិ​ភាគតិច First Nation បានចាប់ផ្តើមសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលខេត្ត Ontario ដោយក្រុមនេះកំពុងរៀបចំ​ការតវ៉ាមួយទៀតនៅខែកញ្ញា។

តំបន់ដាច់ស្រយាលនៅតំបន់ទំនាបឆ្នេរ James Bay នៃភាគខាងជើងខេត្ត Ontario មួយនេះ ត្រូវបានគេស្គាល់ថាជាតំបន់ "កងភ្លើង" និងត្រូវបានចាត់ទុកថាជាព្រំដែនបន្ទាប់ក្នុងការរុករករ៉ែសំខាន់ៗដូចជាទង់ដែង កូបាល់ នីកែល ខណៈដែល​ប្រទេសកាណាដាព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសចិនចំពោះលោហធាតុ ដែលត្រូវបានគេមើល​ឃើញជាកត្តាសំខាន់ក្នុងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង។

គម្រោងដែលស្នើឡើងដោយខេត្ត Ontario នឹងរួមបញ្ចូលការកសាងផ្លូវគ្រប់រដូវ ខ្សែផ្លូវដែកនិងការបង្កើនល្បឿនអនុញ្ញាត​ការ​ធ្វើអាជីវកម្មរ៉ែនៅក្នុងតំបន់នេះ ដែលជាកម្មសិទ្ធិរបស់សហគមន៍ជនជាតិភាគតិច First Nation មួយចំនួន៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        48
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        52
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm