ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្ដាល ដឹកនាំសមាជិកបក្សជាង ៥ពាន់នាក់ ហែក្បួនក្នុងថ្ងៃបិទយុទ្ធនាការ

2023/07/21 10:21:34 pm        183

កណ្ដាល៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានសមាជិក-សមាជិកាចូលរួមប្រមាណ ៥ ០០០នាក់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ខេត្តកណ្ដាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្ដាល, ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិការ និងប្រជាពលរដ្ឋគណបក្ស​ប្រជាជនកម្ពុជា ចំនួនប្រមាណ ៥ពាន់នាក់ ក្នុងនោះឯកឧត្តម ក៏បានអំពាវនាវប្រជាពលរដ្ឋដែលជា​ម្ចាស់ឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ​និងបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមាន​លេខរៀងទី ១៨ នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍ បន្ថែមទៀត ជាពិសេសការរក្សាសន្តិភាពជូនប្រជាពលរដ្ឋ ព្រោះប្រទេសមាន​សុខសន្តិភាព គឺមានការអភិវឌ្ឍ និងធ្វើឲ្យប្រជាពលរដ្ឋមាន ជីវភាពកាន់តែធូធារ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ដូចបងប្អូនបានឃើញស្រាប់ហើយថា ​រាជរដ្ឋាភិបាលនៅក្នុង​អាណត្តិមុនៗ ​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​ គឺបានគិតគូរណាស់អំពីការរស់នៅរបស់​ប្រជាពលរដ្ឋ និងការអភិវឌ្ឍ​ ក្នុងនោះការអភិវឌ្ឍ​ផ្នែកចំណេះដឹង បានជួយយុវជនកម្ពុជា ​ដែលជា​យុវជន​ពោរពេញ​ទៅដោយសក្តានុពល ​បានចូលរួមជាមួយសង្គម ​និងការបញ្ចេញមតិយោបល់​ផ្សេងៗ ដូច្នេះនាឱកាសបោះឆ្នោតខាងមុខ​ យុវជនត្រូវជួយ​គៀងគរ និងបង្ហាញដល់ប្រជាពលរដ្ឋ​អំពីការគិតគូ ​និងយុទ្ធសាស្រ្តគោលនយោបាយ ​របស់គណបក្ស ​និងត្រូវរួមចិត្ត រួមកម្លាំង រួមសកម្មភាព ​ពុះពារសម្រេចឲ្យបាននូវការប្ដេជ្ញាចិត្ត ​តាមយុទ្ធសាស្ត្ររបស់គណបក្សប្រជាជន កម្ពុជា ​គឺពង្រីកប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី ៧ ដោយឈរមូលដ្ឋាន​ជោគជ័យជាបន្តទៀត ។

ក្នុងពិធីនេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានយកឱកាសនៃថ្ងៃបិទយុទ្ធនាការ សម្តែងនូវអំណរគុណ, ការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្ស​គ្រប់លំដាប់ថ្នាក់, សមាជិក-សមាជិកាបក្ស និងប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណៈ ​ទូទាំងខេត្តកណ្តាល, ជាពិសេសក្នុងស្រុកកៀនស្វាយផ្ទាល់, ដែលបានខិតខំចូលរួមក្នុងការឃោសនា ជូនគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការនេះ។ បន្ទាប់ពីសំណេះសំណាលរួច, ឯកឧត្តមអគ្គបណ្ឌិតសភា ចារ្យ រួមជាមួយសមាជិក-សមាជិកាបក្សទាំងអស់ បានហែក្បួនឃោសនា ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត នេះ ទៅតាមឃុំ នានាទូទាំងស្រុក នៅក្នុងខេត្តកណ្តាល ប្រកបទៅបរិយាកាសសប្បាយរីករាយ៕អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm