​ឯកឧត្តម ម៉ម ប៊ុនហេង ដឹកនាំសមាជិកបក្ស ជាង៣ពាន់នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ពីកោះពេជ្រ រហូតបន្តដង្ហែក្បួនជុំវិញមូលដ្ឋានខណ្ឌសែនសុខ

2023/07/21 11:33:53 pm        113

ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម​ការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹក​នាំថ្នាក់ដឹកនាំសមាជិក សមាជិកាបក្ស ជាង៣,០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ចេញពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ឆ្ពោះទៅកាន់មូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ូវ ម៉ានិត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌសែនសុខផងដែរ។

​សូមរំលឹកផងដែរថា ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល២០ថ្ងៃកន្លងមកនេះ ឯកឧត្តម ម៉ម ប៊ុនហេង អមដំណើរជាមួយលោកជំទាវ យក់ សម្បតិ្ត រួមនឹងថ្នាក់ដឹកនាំ សមាជិក សមាជិកា បានជួបសំណេះសំណាលសួរទុក្ខបងប្អូនប្រជាពលរដ្ឋ ព្រមទាំងពន្យល់​អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំង៨ចំនុច ដើម្បីការពារ និងលើកស្ទួយផលប្រយោជន៍​របស់ប្រជាជន។ ទន្ទឹមនឹងនោះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោត​ឲ្យបាន​គ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែល​មានលេខរៀងទី១៨ ព្រោះសំឡេងឆ្នោតរស់បងប្អូនប្រជាពលរដ្ឋម្នាក់ៗ ជាអ្នកសម្រេចនូវជោគវាសនាខ្លួនយើងផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ។

នាឱកាសដង្ហែក្បួនបិទយុទ្ធនាការស្វែងរកសំឡេងឆ្នោត សមាជិក សមាជិកា ០៤នាក់ ក្នុងចំណោមជាង៣០០០នាក់ មកពីសង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា ថ្ងៃនេះពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយមែនទែន ដែលមានកិតិ្តយសក្នុងការចូលរួមដង្ហែក្បួនបិទយុទ្ធនាការ​ឃោសនាស្វែង​រក​សម្លេង​ឆ្នោត ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសបានជួបជុំនូវយុវជនរបស់គណបក្សជាច្រើនលើសលប់ ទន្ទឹមនឹងនោះសមាជិក សមាជិកាទាំងអស់ បានងើបមកតាំងពីម៉ោង៥ទៀបភ្លឺ ដោយសារតែស្រលាញ់ពីការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពីព្រោះថា មានតែសម្តេចតេជោ ទេ! ដែលធ្វើឲ្យ​ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈររហូតមកដល់ពេលនេះ។

សូមបញ្ជាក់ផងដែរថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សពោរពេញទៅដោយស្មារតីស្នេហាជាតិ ប្រកបដោយបណ្តុំបញ្ញាជន ដែលមានសមត្ថភាព បទពិសោធន៍ និងទេពកោសល្យខ្ពស់ ក្នុងការដឹកនាំប្រទេស ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សេរីភាព បូរណភាពទឹកដី ប្រជាធិបតេយ្យ និងបន្តការអភិវឌ្ឍជាតិមាតុភូមិដ៏អស្ចារ្យរបស់យើងឱ្យកាន់តែមាន​ការរីក​ចម្រើន​សម្បូររុងរឿងជាលំដាប់។ មានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm