បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសពីការរកឃើញមនុស្សរហូតដល់ ៩៤នាក់ បានឆ្លងមេរោគកូវីដ-១៩ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសថា ករណីឆ្លងថ្មីទាំង ៩៤នាក់នេះ ត្រូវបានរកឃើញនៅក្រុងប៉ោយប៉ែតទាំងអស់ មានទាំងជនជាតិខ្មែរ និងជនជាតិបរទេស។
រដ្ឋបាលខេត្តនេះ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់មនុស្សទាំង ៩៤នាក់នេះ ឱ្យទៅផ្ដល់សំណាកដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ហើយរក្សាខ្លួននៅដាច់ដោយឡែកដើម្បីតាមដានសុខភាពខ្លួនឯង៕



