
ស្របពេលដែលប្រទេសកាតាចូលដល់រដូវក្តៅបំផុតប្រចាំឆ្នាំ ពេលដែលសីតុណ្ហភាពមានចម្លោះពី ៣២,៥អង្សាសេ ដល់ ៤២,៣អង្សាសេ សម្រាប់ខែកក្កដានោះ កម្មករធ្វើការខាងក្រៅរបស់ប្រទេសមួយនេះ ទំនងជាបោះបង់ចោលការងាររបស់ពួកគេ ។
ក្រុមការងារចែកចាយទំនិញ ស្ថិតនៅក្នុងចំណោមកម្មករមួយចំនួនតូចប៉ុណ្ណោះដែលនៅបន្តការងាររបស់ពួកគេ ដើម្បីចែកចាយចំណីអាហារ និងគ្រឿងទេសទៅកាន់អតិថិជន ។
លោក Rodger Nii Smith Chinery គឺជាកម្មករចំណាកស្រុកមួយរូបមកពីប្រទេសហ្គាណា ដែលបានរស់នៅក្នុងប្រទេសកាតាអស់រយៈពេល ៤ឆ្នាំមកហើយនោះ ធ្វើការនៅក្រុមហ៊ុន Snoonu ។ ដោយសារតែគោលការណ៍ក្រុមហ៊ុនសមប្រកប លោក Chinery វ័យ ៣៨ឆ្នាំ ប្រើរថយន្តនៅចន្លោះម៉ោង ១០ព្រឹក និងម៉ោង ៣ និង ៣០នាទី រសៀល ។
គម្រោង"No Riders Under The Sun"(គ្មានអ្នកបើកបរក្រោមពន្លឺព្រះអាទិត្យ) ដែលបានចាប់អនុវត្តកាលពីខែមិថុនា ឆ្នាំ ២០២១នោះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ដោយក្រុមអ្នកបើកបរ ។
កាលពីខែកក្កដា ឆ្នាំ ២០២២ ប្រទេសកាតា អនុញ្ញាតតាមច្បាប់ថ្មីដែលហាមឃាត់ការប្រើប្រាស់ទោចក្រយានយន្ត អំឡុងម៉ោងធ្វើការរដូវក្តៅខ្លាំង ដើម្បីការពារអ្នកបើកបរពីរលកកម្តៅ ។
សូមបញ្ជាក់ថា ច្បាប់នៅប្រទេសកាតា ហាមឃាត់ការងារនៅកន្លែងការងារខាងក្រៅចន្លោះពីម៉ោង ១០ ដល់ម៉ោង ៣ និង ៣០នាទីរសៀល ចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែកញ្ញា ៕