កីឡាករ​-​កីឡា​ការិនី​ទូក​កា​នូ​-​កា​យ៉ាក់ និង​រ៉ូ​អ៊ីង​កម្ពុជា ២៨​នាក់​កំពុង​សម្រុក​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ​

2021/05/19 06:47:08 pm        208

​​ទូក​កា​នូ​៖ កីឡាករ​-​កីឡាការិនី​ទូក​កា​នូ​-​កា​យ៉ាក់ និង​រ៉ូ​អ៊ីង​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចំនួន ២៨​នាក់កំពុង​សម្រុក​ហ្វឹកហាត់​បង្កើន​គុណ​ផល​ ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នា​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក គង់ សុភាព គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិនៃ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា។​

​លោក គង់ សុភាព បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុម​ជម្រើស​ជាតិ​សរុប ៣៣​នាក់​ក្នុង​នោះ​កីឡាករ​-​កីឡា​ការិនី ២៨​នាក់​កំពុង​ធ្វើ​ស្វ័យ​ហ្វឹកហាត់​តាម​ផ្ទះ ដើម្បី​ពង្រឹង​សមត្ថភាព​ផង និង​គោរព​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ផង។ ក្រឡេក​មក​ចាប់អារម្មណ៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​វៀតណាម​ចុង​ឆ្នាំ​នេះ​វិញ សហព័ន្ធ​គ្រោង​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​លើ ៣​ប្រភេទរួមមាន​កីឡា​ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង ហើយ​បច្ចុប្បន្ន​កីឡាករ​លើ​វិញ្ញាសា​នីមួយៗ កំពុង​ពង្រឹង​ការ​ហ្វឹក​ហាត់​ជា​ខ្លាំង​ដើម្បី​ត្រៀម​ប្រកួត និង​ដណ្ដើម​លទ្ធផល​ល្អ​ជូន​ជាតិ។​ ​​គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​ជា​ស៊ី​ហ្គេម​យុទ្ធសាស្ត្រ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា គ្រោង​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិការហូតដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ ដោយ​ម្ចាស់ផ្ទះ​វៀតណាម​បាន​កំណត់​កីឡា ៤០​ប្រភេទ​ដាក់​ឲ្យ​ប្រកួត ខណៈ​កម្ពុជា​គ្រោង​បញ្ជូន​អត្ត​ព​លិ​ក ៣២​ប្រភេទ​កីឡា​ចូលរួម ក្នុង​នោះ​ក៏​មាន​កីឡា​ទូក​កា​នូ​-​កា​យ៉ាក់ និង​រ៉ូ​អ៊ីង​ផង​ដែរ។​

​ចំពោះ​ប្រភេទ​កីឡា​ទូក​ទាំង ២ ដែល​ម្ចាស់ផ្ទះ​វៀតណាម​បាន​កំណត់ សម្រាប់​វិញ្ញាសា​កីឡា​ទូក​កា​នូគឺ​មាន​ផ្នែក​បុរស ៣​វិញ្ញាសា និង​នារី ៨​វិញ្ញាសា។ រីឯ​ប្រភេទ​កីឡា​ទូក​កា​យ៉ាក់​មាន​ផ្នែក​បុរស ៤​វិញ្ញាសា និង​នារី ៤​វិញ្ញាសា ខណៈ​ប្រភេទ​កីឡា​ទូក​រ៉ូ​អ៊ីង​គឺ​មាន​ផ្នែក​បុរស ៨​វិញ្ញាសា និង​នារី ៨​វិញ្ញាសា។ ប៉ុន្តែ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​នៅ​មិនទាន់​កំណត់​វិញ្ញាសា ដែល​ត្រូវ​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​នោះ​ទេ៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm