ប្រទេសជប៉ុនមានផែនការស្នើឲ្យប្រទេសចិន កុំឲ្យបង្កើនវិធានការរឹតត្បិតលើអាហារសមុទ្ររបស់ប្រទេសជប៉ុន ខណៈអាហារសមុទ្រពីប្រទេសជប៉ុនបានអនុវត្តការត្រួតពិនិត្យពីគយសម្រាប់អំឡុងពេលយូរខុសប្រក្រតី។
កាលពីដើមខែនេះរដ្ឋាភិបាលចិនបាននិយាយថា ខ្លួននឹងពិនិត្យមើលការនាំចូលអាហារទាំងអស់ពីប្រទេសជប៉ុន។ ទីក្រុងប៉េកាំងបានជំទាស់ចំពោះផែនការប្រទេសជប៉ុនដើម្បីបញ្ចេញទឹកដែលបានពង្រាវនិងបានធ្វើប្រព្រឹត្តិកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលលែងដំណើរការ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក Nomura Tetsuro បាននិយាយនៅថ្ងៃសុក្រនេះថា លោកបានធ្វើសន្និសីទសារព័ត៌មានអំពីស្ថានភាព ហើយរដ្ឋាភិបាលកំពុងធ្វើការដើម្បីបញ្ជាក់ពីព័ត៌មានលម្អិត។ លោក បានបញ្ជាក់ថាសុវត្ថិភាពនៃផលិតផលអាហារជប៉ុន បានបង្ហាញតាមបែបវិទ្យាសាស្ត្រ។ លោក Nomura មានផែនការស្នើឲ្យប្រទេសចិនលុបចោល ការរឹតត្បិតការនាំចូលនាពេលបច្ចុប្បន្នឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
រដ្ឋាភិបាលជប៉ុន មានផែនការពង្រាវទឹកដែលបានធ្វើប្រព្រឹត្តិកកម្មដើម្បីកាត់បន្ថយកម្រឹតសារធាតុទ្រីចូម ដល់ប្រមាណ១ភាគ៧នៃស្តង់ដាអង្គការសុខភាពពិភពលោក សម្រាប់គុណភាពទឹកផឹក មុនពេលបញ្ចេញចូលទៅសមុទ្រ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ កាលពីពេលថ្មីៗ បានបញ្ចេញរបាយការណ៍គ្រប់ជ្រុងជ្រោយដែលបានសន្និដ្ឋានថា ផែនការរបស់ប្រទេសជប៉ុន គឺស្របទៅនឹងស្តង់ដាសុវត្ថិភាពអន្តរជាតិ។