
ក្រសួងការពារជាតិរស្ស៊ី បាននិយាយថា កងទ័ពជើងទឹកនៅសមុទ្រខ្មៅរបស់ខ្លួន បានធ្វើសមយុទ្ធមួយពាក់ព័ន្ធទៅនឹងមីស៊ីលតម្រង់គោលដៅប្រឆាំងនាវា ក្នុងពេលមានការកើនឡើងភាពតានតឹង ជុំវិញការនំាចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន។
ក្រសួងបានប្រកាសនៅថ្ងៃសុក្រនេះថា សមយុទ្ធបាញ់គ្រាប់ពិត ត្រូវបានធ្វើឡើង ក្នុងការបណ្តុះបណ្តាលជាបន្តបន្ទាប់ នៅផ្នែកភាគពាយព្យសមុទ្រខ្មៅ ហើយមីស៊ីលបានបាញ់នាវាគោលដៅ។
ក្រសួងបាននិយាយថា នាវា និងយន្តហោះ របស់កងទ័ពជើងទឹក បានអនុវត្តសកម្មភាពដើម្បីធ្វើឲ្យនៅឯកកោតំបន់ដែលបានបិទជាបណ្តោះអាសន្នក្នុងការធ្វើនាវាចរណ៍។
ក្រសួងបាន និយាយបន្ថែមថា កងទ័ពជើងទឹកបានអនុវត្តវិធានការនានា ដើម្បីវាយលុកទៅលើនាវា។ កាលពីថ្ងៃពុធ រុស្ស៊ី បានចេញការព្រមានមួយថា នាវាទាំងអស់ដែលធ្វើដំណើរឆ្ពោះទៅអ៊ុយក្រែន នឹងត្រូវបានគិតថាជាការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ផ្នែកយោធា។
ក្រសួងការពារជាតិអ៊ុយក្រែន បានប្រកាសពីវិធានការប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា នាវាទាំងអស់ដែលបើកបរទៅកាន់កំពង់ផែគ្រប់គ្រងដោយរុស្ស៊ី អាចជាគោលដៅចំពោះការវាយប្រហារ។