ក្រុមអ្នកសង្កេតការណ៍អន្តរជាតិជាង៤០0នាក់ នឹងសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា

2023/07/22 03:10:03 am        221

​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​ជាង៤០០នាក់ ​មក​ពី​ជិត​ ៧០ ​ប្រទេស ​និង​ស្ថាប័ន ​នៅរ​សៀលថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៣​នេះ​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ ដែល​រៀបចំ​ដោយ ​គណៈកម្មាធិការជាតិ​​រៀបចំការ​បោះឆ្នោត ​ដើម្បី​ស្វែងយល់​អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា។​​​

កិច្ច​ប្រជុំ​ផ្ដល់​ព័ត៌មាន​ ស្ដីពី​ដំណើរការ​រៀបចំការ​បោះឆ្នោត​សកល​ នីតិកាលទី៧​ ឆ្នាំ២០២៣នេះ បាន​ធ្វើ​ឡើង នៅ​សណ្ឋាគារសុខា​ភ្នំពេញ ក្រោម​កិច្ចសហការ​រវាង​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ ជា​មួយ​ក្រសួង​មហាផ្ទៃ​និង​ស្ថាប័នពាក់ព័ន្ធ។​

កិច្ចប្រជុំ​នេះក៏​មាន​ការ​ចូលរួម​ពី​អ្នក​សារព័ត៌មាន​ជាតិ​ និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែ​រ។​កិច្ច​ប្រជុំនេះ​ ក៏​មានការ​ចូលរួម​ធ្វើ​បទបង្ហាញ​ដោយ ​ឯកឧត្តម​ ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធាន​ក្រុម​ប្រតិកម្មព័ត៌មាន​គ.ជ.ប ​​លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីផងដែរ និង ឯកឧត្តម​ ប៊ុន ហ៊ុន​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។​

ឯកឧត្តម ឌឹម សុវណ្ណារុំ បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នេះ​ដើម្បី បង្ហាញ​ការពិ​តនៃ​គ្រប់​ដំណាក់កាល​ទាំង​អស់ ​នៃ​នីតិវិធីមុ​ននឹង​ឈានដល់​ការ​បោះឆ្នោ​ត​សកល នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាង​មុខនេះ។

ឯកឧត្តម​បន្ត​ថា​អ្នក​សង្កេត​ការណ៍​អន្តរជាតិទាំ​ងអស់​ ចាំបាច់ត្រូវតែដឹងព័ត៌មាន​ពិត​ពី​កម្ពុជា ដើម្បី​អោយ​ពួក​គេ​អាច​វាយ​តម្លៃ​បាន​យ៉ាង​ត្រឹមត្រូវ​ ចំពោះ​ដំណើរ​ការ​នៃការបោះឆ្នោត​នៅ​កម្ពុជា។ ​តំណាង​អ្នក​សង្កេតការ​អន្តរជាតិបាន​លើក​ឡើង​ថានីតិវិធីនៃការ​ឈាន​ឆ្ពោះទៅកាន់​ការ​បោះឆ្នោត​នៅ​កម្ពុជា​កំពុង​តែ​បង្ហាញពីការ​អនុវត្តយ៉ាងត្រឹមត្រូវ​នូវ ​លទ្ធិប្រជាធិបតេយ្​យនៅ​កម្ពុជា​ពី១អាណត្តិ ទៅ១អាណត្តិព្រោះការ​បោះឆ្នោតនៅកម្ពុជាមានរហូតដល់១៨គណបក្សនយោបាយ បានចូលរួម រីឯដំណាក់កាលនៃការឃោសនា​បោះឆ្នោត ក៏ប្រព្រឹត្តិទៅរលូនគ្មានការគម្រាមកំហែង គ្មានបាតុភាពហឹង្សាណាមួយកើតឡើង។

មកដល់ពេលនេះ ពួកគេនៅរងចាំបន្តសង្កេត តាមដាន ទៅលេីថ្ងៃបោះឆ្នោតផ្ទាល់​បន្ថែមទៀត​ ទើបអាចវាយ​តម្លៃសរុបជារួមបាន។សូមរំលឹកថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ផ្ញើសារ​ស្វាគមន៍ចំពោះ ភ្នាក់ងារបរទេស៣៣៣នាក់ មកពី ៦៥ប្រទេស និងស្ថាប័ន ដែលបាន​និងកំពុង​អញ្ជើញមក​កាន់​ប្រទេសកម្ពុជាដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ​នៅកម្ពុជា ឆ្នាំ២០២៣នេះ។

សម្តេចក៏សូមថ្លែងអំណរគុណផងដែរចំពោះ ប្រធានសភា ប្រទេសម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋ​ហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់។ សម្តេចបានថ្លែងអំណរគុណ អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធានអនុប្រធានរដ្ឋសភាទាំង១១រូប ដែលបានចំណាយពេលវេលា​ធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ខណៈយុទ្ធនាការឃោសនា​បោះឆ្នោត មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ សូដាវណ្ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        111
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm