អ្នកជំនាញរបស់អង្គការសហប្រជាជាតិម្នាក់បានបង្ហាញការព្រួយបារម្ភកាលពីថ្ងៃសុក្រថា កុមាររាប់ម៉ឺននាក់កំពុងត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅភាគឦសានប្រទេសស៊ីរី ដោយផ្អែកលើទំនាក់ទំនង ជាមួយក្រុមរដ្ឋអ៊ីស្លាមនិងបំពានច្បាប់អន្តរជាតិ តាមដែលបានចោទប្រកាន់ ។

លោកស្រី Fionnuala Ni Aolain អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បាននិយាយមួយថ្ងៃបន្ទាប់ពីត្រលប់មកពីតំបន់នោះថា លោកស្រីមានការព្រួយបារម្ភអំពីការចាប់ក្មេងប្រុសរាប់រយនាក់ពីជំរុំនានា។
ជនភៀសខ្លួននៅក្នុងប្រទេសរាប់ពាន់នាក់ និងគ្រួសារនៃក្រុមអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមដែលសង្ស័យ រួមមានជនជាតិស៊ីរី អ៊ីរ៉ាក់ និងជនជាតិដ៏ទៃទៀត ត្រូវបានដាក់ឲ្យស្នាក់នៅក្នុងជំរំឃុំឃាំងនៅទូទាំងតំបន់ បន្ទាប់ពីភៀសខ្លួនចេញពីតំបន់ដែលគ្រប់គ្រងដោយក្រុមជីហាដក្នុងអំឡុងពេលជម្លោះនៅស៊ីរី។ លោកស្រីនិយាយថា អ្វីដែលខ្ញុំនឹងនិយាយថា ធ្វើឱ្យខ្ញុំនិងក្រុមរបស់ខ្ញូំព្រួយបារម្ភបំផុត ខណៈយើងបានទៅពិនិត្យមើលនៅភាគឦសានប្រទេសស៊ីរី គឺជាការឃុំឃាំងកុមារជាច្រើនដោយច្បាស់លាស់ និងតាមអំពើចិត្ត ជាពិសេសក្មេងប្រុសនៅក្នុងទីតាំងផ្សេងៗគ្នា។

ការឃុំខ្លួនពួកគេនៅក្នុងជំរំ ពន្ធនាគារ និងមជ្ឈមណ្ឌល គឺ ផ្អែកលើការគំរាមកំហែងដែលចោទប្រកាន់ថាពួកគេបង្ករចំពោះបញ្ហាសន្តិសុខ ដោយផ្អែកលើការជាប់ពាក់ព័ន្ធពីមុនតាមដែលចោទប្រកាន់របស់ពួកគេ ឬឪពុកម្តាយរបស់ពួកគេជាមួយក្រុម Daesh ដែលលោកស្រីនិយាយបន្ថែមដោយប្រើពាក្យមានន័យដូចសម្រាប់ក្រុមរដ្ឋអ៊ីស្លាម។
ក្នុងចំណោមកន្លែងដែលលោកស្រីបានទៅពិនិត្យមើល គឺជំរំ al-Hol ដែលដំណើរការដោយជនជាតិឃឺដ មានផ្ទុកមនុស្សប្រមាណ ៥៥.០០០ នាក់ ក្នុងនោះមានកុមារ ៣១.០០០ នាក់។ ជំរំនេះក៏មានជនជាតិភាគីទីបីមកពីបណ្តាប្រទេសលោកខាងលិច ទោះបីជាមានសម្ពាធរបស់អង្គការសហប្រជាជាតិឲ្យយកពួកគេត្រលប់ទៅវិញក៏ដោយ។