ទីក្រុង Athens បានឡើងកម្តៅខ្លាំងកាលពីថ្ងៃសុក្រ បន្ទាប់ពីរលកកម្ដៅលើកទីពីរក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានវាយបក់មកលើប្រទេសនេះ ដោយនាំឲ្យសីតុណ្ហភាពកើនឡើងលើសពី៤០អង្សារសេ។ ទីតាំងបុរាណស្ថាននានា រួមទាំងទីតាំងល្បីល្បាញបំផុត Acropolis ត្រូវបិទអំឡុងម៉ោង១២ថ្ងៃត្រង់និងម៉ោង៥:៣០នាទីល្ងាច ម៉ោងក្នុងតំបន់ ដែលមានកម្តៅខ្លាំងបំផុត រហូតដល់ថ្ងៃទី២៣ ខែកក្កដា ដើម្បីបញ្ជៀស កម្តៅព្រះអាទិត្យដែលកំពុងក្តៅខ្លាំង។

អាជ្ញាធរសុខាភិបាល បានបញ្ជូនការព្រមានជាច្រើនដល់សាធារណជនឱ្យស្នាក់នៅក្នុងលំនៅឋាន និងមានជាតិទឹក ខណៈការធ្វើការងារពីចម្ងាយត្រូវបានណែនាំ ជាពិសេសសម្រាប់ក្រុមដែលងាយរងគ្រោះ។
អាជ្ញាធររដ្ឋាភិបាល បានណែនាំឲ្យបុគ្គលិកឈប់សម្រាក បញញជៀសការហាត់ប្រាណ និងហាលកម្តៅថ្ងៃ។ សីតុណ្ហភាពក្តៅខ្លាំងបានហក់ឡើងវិញបន្ទាប់ ពីចំហេះព្រៃរយៈពេលមួយសប្តាហ៍ដែលបានវាយបក់ដោយខ្យល់បក់ខ្លាំង បានបំផ្លាញលំនៅឋាននិងព្រៃឈើ។
ក្រុមមន្ត្រីឧតុនិយម បាននិយាយថា សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិតខ្ពស់ខ្លាំងនៅចុងសប្តាហ៍នេះ ដោយឈានដល់ ៤៥ អង្សាសេ ។
