ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសពីកិច្ចព្រមព្រៀងដែលបានឈានដល់ជាមួយក្រុមហ៊ុនបញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើតគោលការណ៍ណែនាំសុវត្ថិភាពសម្រាប់បញ្ញាសិប្បនិមិត្ត កាលពីថ្ងៃសុក្រ។

រដ្ឋបាលលោក Biden បាននិយាយថា ក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុន OpenAI, Alphabet និង Meta Platforms បានធ្វើការប្តេជ្ញាចិត្តដោយស្ម័គ្រចិត្តមកកាន់សេតវិមាន ដើម្បីអនុវត្តវិធានការ ដូចជាការកំណត់សម្គាល់ខ្លឹមសារដែលបង្កើតឡើងដោយបញ្ញាសម្បនិម្មិត(AI) ដើម្បីជួយធ្វើឱ្យបច្ចេកវិទ្យាកាន់តែមានសុវត្ថិភាព។
ក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុនអាន់ស្រូភិក(Anthropic), អ៊ីនវ្លិកសិន(Inflection), Amazon.com និងក្រុមហ៊ុន OpenAI ដែលជាដៃគូរបស់ក្រុមហ៊ុន Microsoft បានសន្យាថានឹងធ្វើតេស្តប្រព័ន្ធឱ្យបានហ្មត់ចត់ មុនពេលបញ្ចេញពួកវា និងចែករំលែកព័ត៌មានអំពីរបៀបកាត់បន្ថយហានិភ័យ និងវិនិយោគលើសុវត្ថិភាពអ៊ីនធឺណិត។
សហរដ្ឋអាមេរិក អូសបន្លាយពេលសហភាពអឺរ៉ុប ក្នុងការដោះស្រាយច្បាប់បញ្ញាសិប្បនិម្មិត។ កាលពីខែមិថុនា សមាជិកសភាសហភាពអឺរ៉ុបបានព្រមព្រៀងលើសំណុំនៃច្បាប់ពង្រៀងដែលប្រព័ន្ធដូចជា ChatGPT ត្រូវតែបង្ហាញខ្លឹមសារដែលបង្កើតឡើងដោយបញ្ញាសប្បនិម្មិត(AI) ជួយបង្ហាញភាពខុសគ្នាអ្វីដែលគេហៅថារូបភាពក្លែងក្លាយខ្លាំងពីរូបភាពពិត និងធានានូវការការពារប្រឆាំង ខ្លឹមសារខុសច្បាប់។
