សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិចូលជួបសំដែងការគួរសម

2023/07/22 06:49:45 pm        394

ភ្នំពេញ៖ ប្រតិភូសង្កេតការណ៍អន្តរជាតិចំនួន៨៥នាក់ក្នុងចំណោមជាង ៤០០ នាក់ មកពីប្រទេសជាច្រើន ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម។

ក្នុងឱកាសដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យចូលជួបសំដែងការគួរស មនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បើតាមឯកឧត្ដម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីបានឱ្យក្រុមអ្នកសារព័ត៌មានដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូជាអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមពិនិត្យ តាមដាន និងសិក្សាដកយកបទពិសោធន៍នៃការអនុវត្តប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ដែលបង្ហាញអំពីការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចតេជោមានប្រសាសន៍បន្តថា សម្ដេចបានសង្កេតឃើញថាអ្នកសង្កេតការណ៍អន្តរជាតិដែលមកមើលការបោះឆ្នោតនៅកម្ពុជាលើកនេះគឺមានចំនួនយ៉ាងច្រើន ជាងកាលពីការបោះឆ្នោតកន្លងទៅ ហើ យអ្នកសង្កេតការណ៍ទាំងអស់នឹងតាមដានមើលការបោះឆ្នោតនៅថ្ងៃស្អែក នៅតាមទីកន្លែងបោះឆ្នោតនានាដោយសេរីហើយនឹងឃើញភាពជាក់ស្តែងនៃការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចក៏បានអនុញ្ញាតឱ្យតំណាងប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ លើកឡើងពីការចាប់អារម្មណ៍ផង ដែរ ដោយគណៈប្រតិភូទាំងអស់សុទ្ធតែបានបង្ហាញនូវការចាប់អារម្មណ៍ ចំពោះសភាពការយ៉ាងល្អប្រ សើរនៅកម្ពុជា ជាពិសេសការរីកចម្រើននៅកម្ពុជា។ គណៈប្រតិភូទាំងនេះ មានមួយចំនួនធ្លាប់បានមកមើលការបោះឆ្នោតលើកមុនៗ និងមួយចំនួនទៀតក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ បណ្ដាប្រតិភូទាំងអស់បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងលឿន ទាំងខាងនយោបា យ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ជាពិសេសអគារខ្ពស់ៗ ផ្លូវល្អស្អាត សណ្ដាប់ធ្នាប់ហើយប្រជាជនរស់នៅមានទឹកមុខរីករាយ ដែលបង្ហាញពីការរស់នៅប្រកបដោយជីវភាពកាន់តែល្អប្រសើរជាលំដាប់។

ក្នុងជំនួបនេះដែរ សម្ដេចតេជោក៏បានពន្យល់អំពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅយ៉ាងទៀងទាត់ជារៀងរាល់ប្រាំឆ្នាំម្ដង ដែលនេះបង្ហាញពីប្រទេសមួយ ដែលបានបោះឆ្នោតជាទៀងទាត់តាមការកំណត់ ហើយដែលគណបក្សនយោបាយនានាមានពេលវេលាគ្រប់គ្រាន់ គឺរយៈពេល៥ឆ្នាំសម្រាប់រៀបចំការចូលរួមក្នុងការបោះឆ្នោត។ សម្ដេចក៏បានជម្រាបជូនប្រតិភូអំពីអ្នកបន្តវេនវ័យក្មេង ដែលអនុ ញ្ញាតឲ្យអ្នកជំនាន់ក្រោយដែលមានកា រសិក្សាបានខ្ពង់ខ្ពស់ ទាំងផ្នែកបច្ចេកវិទ្យា ឌីជីថលបានបន្តដឹក នាំបន្ទាប់ពីអ្នកជំនាន់មុន ដែលទាំងអស់នេះគឺជាការត្រៀម ដើម្បីបន្តនិរន្តរភាពទាំងស្ថិរភាពនយោបា យ និងសេដ្ឋកិច្ច ចៀសវាងការរំជើបរំជួលឬ សង្គ្រាមដែលនាំឲ្យខូចខាត និងប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។

គណៈប្រតិភូទាំងអស់បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការដឹកនាំប្រទេសដ៏ម៉ឺងម៉ាត់ ម៉ត់ ចត់របស់សម្ដេច ដោយបានប្រែក្លាយប្រទេសពីសង្គ្រាមមកសន្តិភាព ពីការបែកបាក់មករួបរួមគ្នាជាធ្លុងមួយ និងបានជូនពរសម្ដេចតេជោ និងប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់សម្រា ប់ការបោះឆ្នោតនៅថ្ងៃស្អែកនេះ៕ដោយ៖ មុត សុទ្ធ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm