សារអេឡិចត្រូនិករបស់មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកគោលនយោបាយចិន ត្រូវបានគេលួចយក

2023/07/22 07:20:22 pm        404

ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកនិយាយថា គណនីសារអេឡិចត្រូនិករបស់មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកគោលនយោបាយប្រទេសចិនរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានចូលលួចដោយចោរព័ត័មានបច្ចេកវិទ្យា។ សារព័ត៌មាននានារាយការណ៍ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិនលោក Nicholas Burns និងលោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសប្រចាំតំបន់អាស៊ីបូព៌ា ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត។

ដោយលើកឡើងពីអ្នកដែលដឹងពីបញ្ហានេះ សារព័ត៌មាន Wall Street Journal បាននិយាយថា ការវាយប្រហារនេះ ត្រូវបានគេជឿថាបានសម្របសម្រួលយ៉ាងហោចណាស់រាប់ម៉ឺនសារអេឡិចត្រូនិកនៃបុគ្គល រដ្ឋាភិបាលសហរដ្ឋអាមេរិក។ កាលពីដើមខែនេះ ក្រុមហ៊ុន Microsoft បានប្រកាសពីការបំពាននេះ ហើយសន្មត់ថាវាជាក្រុមចូលលួចប្រើប្រាស់មានមូលដ្ឋាននៅប្រទេសចិន។ ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានខ្នាតយក្ស(IT) បាននិយាយថា ក្រុមចោរលួចទិន្នន័យឬ Hacker ប្រហែលជាបានទាញយកភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធដំណើរការ cloud របស់ខ្លួន។

កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា ការស៊ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីវាយតម្លៃផលប៉ះពាល់។ លោកនិយាយថា លោកជឿថាពុំមានការបែកធ្លាយព័ត៌មានសម្ងាត់នោះទេ។ លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ចំពោះប្រទេសចិនថា ខ្លួននឹងឆ្លើយតបចំពោះសកម្មភាពណាមួយដែលដាក់គោលដៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រុមហ៊ុនអាមេរិក ឬពលរដ្ឋអាមេរិក ប្រសិនបើមើលឃើញថាចាំបាច់។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា លោក Blinken បានលើកឡើងពីឧបទ្ទហេតុនៃការលួចចូលប្រើប្រាស់នៅពេលលោកបានជួបជាមួយអ្នកការទូតជាន់ខ្ពស់របស់ចិនលោក Wang Yi កាលពីសប្តាហ៍មុន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm