ការតវ៉ាទ្រង់ទ្រាយធំ បានកើតឡើងប្រឆាំងនឹងការព្រួតវាយដំលើស្ត្រី នៅក្នុងរដ្ឋ Manipur ប្រទេសឥណ្ឌា

2023/07/23 05:58:14 pm        369

មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាស្ត្រី កាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា) បាននាំគ្នាអង្គុយតវ៉ាក្នុងទ្រង់ទ្រាយធំ នៅភាគឦសានរដ្ឋ Manipur របស់ប្រទេសឥណ្ឌា ដែលទទួលរងនូវអំពើហិង្សា ដោយទាមទារឲ្យចាប់ខ្លួនជាបន្ទាន់នូវអ្នកដែលពាក់ព័ន្ធនឹងការព្រួតគ្នាវាយដំយ៉ាងឃោឃៅលើស្ត្រី ២នាក់ ដែលត្រូវបានបង្ខំឲ្យដើរដង្ហែតាមដងផ្លូវទាំងអាក្រាតកាយ។

បណ្ដាមេដឹកនាំខាងសាសនា និងអង្គការស្ត្រី បាននិយាយប្រាស្រ័យទៅកាន់អ្នកចូលរួមបាតុកម្មជិត ១៥.០០០នាក់ ដែលបានអំពាវនាវឲ្យបណ្តេញលោក Biren Singh ដែលជាមន្ត្រីជាប់ឆ្នោត​លំដាប់ខ្ពស់​នៅក្នុងរដ្ឋ ដែលមានមនុស្សជាង ១៣០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីអំពើហិង្សា រវាងក្រុមជនជាតិភាគតិច២ បានផ្ទុះឡើង កាលពីដើមខែឧសភា។ ការតវ៉ានេះត្រូវបានធ្វើឡើងនៅសង្កាត់ Churachandpur ជាទីប្រជុំជនមានចម្ងាយ ៦៥គីឡូម៉ែត្រភាគខាងត្បូងក្រុង Imphal ដែលនេះជារដ្ឋធានីរបស់រដ្ឋ Manipur។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃពុធ (ទី១៩ ខែកក្កដា) វីដេអូដែលបង្ហាញពីការវាយដំលើនារីភេទ បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង និងត្រូវបានចូលរួមចែករំលែកយ៉ាងសុសសាយ នៅលើបណ្ដាញសង្គម បើទោះបីជាប្រព័ន្ធអ៊ិនធឺណិត ត្រូវបានបិទដោយភាគច្រើន ហើយអ្នក​សារព័ត៌មានត្រូវបានរារាំងមិនឲ្យចូលទៅរដ្ឋដាច់ស្រយាលមួយនេះក៏ដោយ។ ខ្សែវីដេអូនោះបង្ហាញពីស្ត្រីអាក្រាតកាយ ២នាក់ ដែលត្រូវបានឡោមព័ទ្ធដោយយុវជនជាច្រើននាក់ ដែលនាំគ្នាលូកស្ទាបលើកេរ្តិ៍ខ្មាសរបស់នារីទាំង ២នាក់នោះ មុននឹងទាញអូសជនរងគ្រោះ​ទៅកាន់​ទីវាល ដើម្បីរំលោភ។

នគរបាលបាននិយាយថា ការបំពារបំពាននេះបានកើតឡើង នៅថ្ងៃទី៤ ខែឧសភា ពោលគឺ ១ថ្ងៃបន្ទាប់ពីមានអំពើហិង្សាផ្ទុះឡើង។ ការតវ៉ានេះស្រែកចោទប្រកាន់ពីការរំលោភសេពសន្ថវៈ និងការសម្លាប់ដោយ «ពួកទមិឡមិនស្គាល់មុខ»។

រដ្ឋាភិបាលប្រចាំរដ្ឋ កាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា) បានប្រកាសពីការចាប់បានជនសង្ស័យទី៥ ហើយអគ្គស្នងការនគរបាល់របស់រដ្ឋ លោក Rajiv Singh បាននិយាយថា នគរបាលកំពុងឆ្មក់ចូលចាប់ខ្លួនជនសង្ស័យផ្សេងទៀត៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm