រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ​និង​អូស្ត្រាលី ​ពិភាក្សាគ្នា​ពី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម

2021/05/19 12:29:45 pm        260

ភ្នំពេញ ៖ ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ ​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ​ឯកឧត្តម Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ​ផោ្តត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ​រវាង​ប្រទេស​ទាំងពីរ ​និង​ការ​បន្ត​ជួយ​គាំទ្រ​របស់​អូស្ត្រាលី​ក្នុង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​កម្ពុជា ​ក្នុង​បរិបទ​ទ្វេភាគី ​តំបន់ និង​ពហុភាគី​។

ក្នុងជំនួប​ការងារ​តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​១៨ ​ឧសភា ឆ្នាំ​២០២១​នេះ​ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ភាគី​ទាំងពីរ (​កម្ពុជា​-​អូស្ត្រាលី​) ​បាន​ធ្វើការ​ផ្លាស់ប្តូរ​យោបល់​ និង​ពិភាក្សា​លើ​ការ​បន្ត​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រោម​ជំនួយ​របស់​អូ​ស្រា​លី រួមមាន ​ការ​ពង្រឹង​ និង​ការ​កសាង​សមត្ថភាព​មន្ត្រី​ពាណិជ្ជកម្ម ​ការ​អភិវឌ្ឍ​ និង​កសាង​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម ​ការ​បន្ត​អនុវត្ត​កម្មវិធី​ខ្សែ​សង្វាក់​តំលៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី ​និង​ការ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក​ជាដើម​។

ភាគី​ទាំងពីរ​ បាន​បញ្ជាក់​សារ​ជាថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ​លើ​កម្ពស់​កិច្ច​សហប្រតិបត្តិ ​លើ​វិស័យ​ពាណិជ្ជកម្ម ​និង​គ្រប់​វិស័យ​ពាក់ព័ន្ធ ​ជាពិសេស​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​។ ​ភាគី​ទាំងពីរ ​បាន​ផ្លាស់ប្តូរ​យោបល់​លើ​ការ​វិវត្ត​នានា​ក្នុង​បរិបទ​ពាណិជ្ជកម្ម​ពហុភាគី​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ជាពិសេស​ការ​ត្រៀម​ចូលរួម​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​លើក​ទី​១២ ​នាពេលខាងមុខ​ផងដែរ​។

ជាមួយគ្នានេះ​ ឯកឧត្តម​រដ្ឋមន្ដ្រី ​ប៉ាន សូរ​ស័ក្តិ ​បាន​ថ្លែងអំណរគុណ​ភាគី​អូស្ត្រាលី​ ដែល​បាន​បន្ត​គាំទ្រ និង​ចូល​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​ និង​វិស័យ​ពាក់ព័ន្ធ​នានា​។

សូមបញ្ជាក់​ជូន​ថា ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​អូស្ត្រាលី ​មាន​ទំហំ​២៩០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ​កើនឡើង ​៣២​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ​ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​អូស្ត្រាលី​មានតម្លៃ ​២០២​លាន​ដុល្លារ និង​នាំចូល​ពី​អូស្ត្រាលី​មានតម្លៃ​៩០​លាន​ដុល្លារ​៕


​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am