សហរដ្ឋអាមេរិកមិនប្រញាប់ផ្តល់មីស៊ីលATACMS ដល់ប្រទេសអ៊ុយក្រែនទេ

2023/07/23 08:34:45 pm        425

កាសែត Washington Post បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា មកទល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោន មិនទាន់មានគម្រោងផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ទេ។

យោងតាមក្រុមមន្ត្រី បានឲ្យដឹងថា រដ្ឋបាលលោកបៃដិន នៅតែរក្សាជំហរដ៏រឹងមាំ សម្រាប់ពេលនេះ យ៉ាងហោចណាស់ចំពោះការបដិសេធរបស់ខ្លួនក្នុងការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន ទោះបីជាមានសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកសភាអាមេរិក និងការអង្វរពីរដ្ឋាភិបាលនៅក្នុងទីក្រុងគីវក្តី។

កាសែត Washington Post បានចង្អុលបង្ហាញពីការខកចិត្តចំពោះល្បឿនយឺតនៃការវាយបករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដ៏រឹងមាំ និងការថ្លែងមិនច្បាស់លាស់កាលពីពេលថ្មីៗរបស់លោកប្រធានាធិបតីបៃដិន បាននាំឱ្យមានការរំពឹងទុកយ៉ាងទូលំទូលាយថា មីស៊ីលនឹងដើរតាមគន្លងផ្លូវរបស់ប្រព័ន្ធអាវុធផ្សេងទៀតរបស់សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិ និងរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដែលដឹងពីបញ្ហានេះ បានប្រាប់កាសែតនេះថា មិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក និងមិនមានការពិភាក្សាសំខាន់ៗអំពីបញ្ហានេះអស់រយៈពេលជាច្រើនខែមកហើយ។

យោងតាមក្រុមមន្ត្រី មន្ទីរបញ្ចកោណជឿជាក់ថា ទីក្រុងគីវមានតម្រូវការបន្ទាន់លើសពីមីស៊ីល ATACMS ហើយការព្រួយបារម្ភថា ការបញ្ជូនយ៉ាងគ្រប់គ្រាន់ទៅកាន់អ៊ុយក្រែន ដើម្បីធ្វើឲ្យ មានភាពខុសប្លែកគ្នានៅលើសមរភូមិ នឹងកាត់បន្ថយការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរ​សម្រាប់លទ្ធភាពជម្លោះផ្សេងៗទៀត។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយមុននេះថា ទីក្រុងវ៉ាស៊ីន តោន កំពុងពិភាក្សាជាមួយទីក្រុងគីវអំពីលទ្ធភាពផ្គត់ផ្គង់ ATACMS ប៉ុន្តែមិនទាន់មានការសម្រេច​ចិត្តណាមួយ ត្រូវបានធ្វើឡើងនៅឡើយ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm