ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ្នកកាសែតរុស្ស៊ីម្នាក់ ត្រូវបានសម្លាប់នៅជិតខ្សែត្រៀមជួរមុខក្នុងតំបន់ Zaporizhia ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងគីវពីបទប្រើប្រាស់គ្រាប់បែកចង្កោម ដែលផ្តល់ដោយសហរដ្ឋអាមេរិកក្នុងខែនេះ ក្នុងការវាយប្រហារ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា Rostislav Zhuravlev អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមសម្រាប់ទីភ្នាក់ងារសារព័ត៌មានRIA របស់រុស្ស៊ី បានស្លាប់ និងអ្នកកាសែតរុស្ស៊ីបីនាក់ផ្សេងទៀត បានរងរបួសក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដោយបន្ថែមថា ពួកគេត្រូវបានជម្លៀសចេញពីសមរភូមិ ប៉ុន្តែ Zhuravlev បានស្លាប់ក្នុងអំឡុងពេលធ្វើដំណើរ។

កងទ័ពរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដោយសារការវាយប្រហាររបស់ កងទ័ពអ៊ុយក្រែនដោយប្រើគ្រាប់បែកចង្កោម អ្នកកាសែត៤នាក់ បានរងរបួសក្នុងកម្រិតនៃភាពធ្ងន់ធ្ងរខុសៗគ្នា។
កងទ័ព បាននិយាយទៀតថា អ្នកឆ្លើយឆ្លងព័ត៌មានផ្សេងទៀត មានរបួស«កម្រិតមធ្យម»។
ដោយនិយាយមកពីទីក្រុងមូស្គូ អ្នកកាសែត Daniel Hawkins បាននិយាយថា មានប្រតិកម្មខឹងសម្បាយ៉ាងខ្លាំងពីទីក្រុងម៉ូស្គូទាក់ទងនឹងឧប្បត្តិហេតុនេះ។
