បេឡារុស ៖ ទាហានស៊ីឈ្នួល Wagner ប្រហែល៥.000 នាក់បានទៅដល់ប្រទេសបេឡារុស នេះបើយោងតាមអ្នកនាំពាក្យសេវាឆ្មាំព្រំដែនរដ្ឋអ៊ុយក្រែន លោកAndrii Demchenko។
លោកបាននិយាយថា ព្រំដែនជាមួយប្រទេសបេឡារុសមានសុវត្ថិភាព ហើយកំពុងត្រូវបានគេត្រួតពិនិត្យសម្រាប់ហានិភ័យបន្ថែមទៀត។
វត្តមានរបស់ពួកគេនៅទីនោះ មិនបង្ហាញពីការគំរាមកំហែងភ្លាមៗចំពោះប្រទេសអ៊ុយក្រែនទេ។
លោក Demchenko បាននិយាយថា ចំនួនទាហានWagner នៅក្នុងប្រទេសបេឡារុសដំបូង មានរាប់រយនាក់ ប៉ុន្តែទាហានស៊ីឈ្នួលនៅតែបន្តមកដល់។ រហូតមកទល់ពេលនេះ មេដឹកនWagnerចំនួន៩រូប បានមកដល់ប្រទេសបេឡារុស បន្ទាប់ពីការបះបោររបស់Yevgeniy Prigozhin ប្រឆាំងនឹងវិមានក្រឹមឡាំងបានបរាជ័យ។
តាមសេចក្តីរាយការណ៍ លោកPrigozhin បានប្រាប់ទាហានស៊ីឈ្នួលរបស់គាត់ថា គាត់នឹងបណ្តុះបណ្តាលកងទ័ពបេឡារុស។

